Warren Buffett រំកិល​មក​លេខ ៧ ខណៈ​ Top 3 នៃ​បញ្ជី​អ្នកមាន​បំផុត​លើ​លោក​នៅ​ដដែល

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី Forbes បាន​បង្ហាញ​ឲ្យ​ឃើញ​ថា បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ ១០ រូប​លើ​លោក​នា​សប្ដាហ៍​នេះ គឺ​មាន​ការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច ប៉ុន្តែ​តំណែង​នៅ Top 3 គឺ​នៅ​ដដែល​ជាច្រើន​សប្ដាហ៍​មក​ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Elon Musk ឈរ​នៅ​កំពូល​តារាង មាន​មហាសេដ្ឋី​មាន​ដាច់គេ​នៅ​អឺរ៉ុប Bernard Arnault អង្គុយ​នៅ​កៅអី​លេខ ២ ខណៈ​ស្ថាបនិក Amazon លោក Jeff Bezos រក្សា​តំណែង​ទី ៣ អស់​រយៈពេល​រាប់​ខែ។

ដោយឡែក ការ​ប្រែប្រួល​នៃ​បញ្ជី​អ្នកមាន​បំផុត​ ១០ រូប​នៃ​ដើមខែ​កក្កដា​វិញ គឺ​មិនមាន​វត្តមាន​បុគ្គល​ថ្មី​ឡើយ ពោល​គ្រាន់តែ​លំដាប់លេខរៀង​របស់​ពួកគេ​មាន​ការ​ឆ្លាស់គ្នា​ប៉ុណ្ណោះ។

ត​ទៅ​នេះ គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ទាំង ១០ រូប​គិត​ត្រឹម​ថ្ងៃទី ០២ ​កក្កដា​៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២១,៤ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៦,៨ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៥,៣ ពាន់​លាន​ដុល្លារ

4.  Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៤,១ ពាន់​លាន​ដុល្លារ

5. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០២,១ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៩ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៣ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៤,១ ពាន់​លាន​ដុល្លារ

9. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩០,៥ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៨,៣ ពាន់​លាន​ដុល្លារ៕