ស្ដេចត្រាញ់​មាន​បំផុត​នៅ​អាស៊ី ផ្ដួល​ស្ថាបនិក Microsoft ក្នុង​បញ្ជី​អ្នកមាន​បំផុត​លើ​លោក

អន្តរជាតិ

នៅព្រឹក​ថ្ងៃទី ១៦ ​កក្កដា ២០២២ នេះ តំណែង Top 4 នៃ​បញ្ជី​អ្នកមាន​បំផុត​លើ​លោក​ទាំង ១០ រូប​ដែល​រៀបរៀង​ឡើង​ដោយ Forbes មាន​ការ​ប្រែប្រួល ដោយសារ​ Bill Gates ដែល​ធ្លាប់​តែ​ឈរ​នៅ​លេខរៀង​ទី ៤ បាន​ធ្លាក់​មក​នៅ​លេខរៀង​ទី ៥ វិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក បុគ្គល​ដែល​ដណ្ដើម​តំណែង​របស់​ស្ថាបនិក Microsoft គឺ​ជា​ស្ដេចត្រាញ់​មាន​បំផុត​នៅ​អាស៊ី Gautam Adani ខណៈ​ទ្រព្យសម្បត្តិ​របស់​លោក​កើន​ឡើង​ប្រហែល ៧ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​សប្ដាហ៍​កន្លង​ទៅ។

មូលហេតុ​ដែល​ធ្វើ​ឲ្យ​ Bill Gates របូត​តំណែង Top 4 គឺ​ដោយសារ​កាលពី​ពេលថ្មីៗនេះ រូបលោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ ២០ ពាន់​លាន​ដុល្លារ ទៅ​កាន់​អង្គការ​សប្បុរសធម៌ Bill & Melinda Gates Foundation។

ត​ទៅ​នេះ​គឺ​ជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ដែល​កំពុង​មាន​វត្តមាន​លើ​ទស្សនាវដ្ដី Forbes គិត​ត្រឹម​ថ្ងៃទី ១៦ ​កក្កដា ២០២២៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២៣០,៤ ពាន់​លាន​ដុល្លារ

2.  Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៧,២ ពាន់​លាន​ដុល្លារ

3.  Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៩,២ ពាន់​លាន​ដុល្លារ

4.  Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១២,៦ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៣ ពាន់​លាន​ដុល្លារ

6. ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៧,៣ ពាន់​លាន​ដុល្លារ

7. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៩ ពាន់​លាន​ដុល្លារ

8. Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៦,៧ ពាន់​លាន​ដុល្លារ

9. Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣ ពាន់​លាន​ដុល្លារ

10. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,១ ពាន់​លាន​ដុល្លារ៕