កូនតែមួយគ្រាប់របស់ Jack Ma មិនដើរតាមគន្លងឪពុក ងាកមកផ្សងព្រេងលើវិថីសិល្បៈ

អន្តរជាតិ

បើ​និយាយ​ពី Jack Ma ជឿថា​អ្នកណាៗ​ក៏​ស្គាល់​មហាសេដ្ឋី​រូបនេះ​ដែរ ដោយសារ​តែ​ប្រវត្តិ​តស៊ូ​របស់​លោក​ត្រូវបាន​គេ​ដឹង​ស្ទើរ​ទូទាំង​ពិភពលោក ទម្រាំ​បាន​ក្លាយ​ជា​ស្ដេចត្រាញ់​មួយ​រូប​ប្រចាំ​ប្រទេស​ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្វីបើ​ប្រវត្តិ​របស់​លោក​ត្រូវបាន​ដឹង​យ៉ាង​ទូលំទូលាយ​ពិតមែន ប៉ុន្តែ​សម្រាប់​ក្រុម​គ្រួសារ​វិញ​គឺ​មិន​សូវ​ត្រូវបាន​គាស់កកាយ​ប៉ុន្មាន​ឡើយ តួយ៉ាង​ដូចជា Ma Yuankun ដែលមាន​ឈ្មោះ​ហៅ​ក្រៅ Jerry Ma ជាកូន​ប្រុសទោល​របស់​មហាសេដ្ឋី​ចិន​ជាដើម។

សម្រាប់​អត្ថបទ​មួយ​នេះ ឧកញ៉ាញូវស៍​សូម​គាស់កកាយ​ត្រួសៗ​ពី​ជីវប្រវត្តិ​របស់​កូនប្រុស​ទោល​នៃ​គ្រួសារ​លំដាប់​កំពូល​មួយ​ប្រចាំ​ប្រទេស​ចិន គឺ Ma Yuankun។ កើត​នៅ​ឆ្នាំ ១៩៩២ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ និង​ខែ​គឺ មិន​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​ឡើយ ហើយ​ Jerry Ma គឺ​ធំធាត់​ឡើង​ជាមួយ​សាច់ញាតិ​ដទៃ​ទៀត។

សម្រាប់​ការ​សិក្សា​វិញ គឺ​បុរស​ម្នាក់​នេះ​ចូលរៀន​ជាមួយ​សាលាឯកជន​មួយ​កន្លែង​រហូត​ដល់​បញ្ចប់​ថ្នាក់​វិទ្យាល័យ និង​បន្ត​រៀន​នៅ​សកលវិទ្យាល័យ Havard University ដោយ​បាន​បញ្ចប់​ថ្នាក់​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ក្រោយ​មក​ក៏​ទទួល​បានបរិញ្ញាបត្រ​ពី​សាកលវិទ្យាល័យ University of California ថែម​ទៀត​ផង។

បើ​ទោះ​ជា​បញ្ចប់​ថ្នាក់​សិក្សា​ពី​សាកលវិទ្យាល័យ​លំដាប់​កំពូល​លើ​លោក​មែន ប៉ុន្តែ​បុរស​វ័យ ៣០ ឆ្នាំ​មិន​បាន​ដើរ​តាម​គន្លង​ឪពុក​ជា​ធុរកិច្ច​ជន​ឡើយ ផ្ទុយ​ទៅវិញ​លោក​បែរ​ជា​ចាប់​យក​អាជីព​ជា​តារា​សម្ដែង​ទៅ​វិញ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ពី Starktimes។

ប្រភព​ដដែល​បាន​បន្ថែម​ថា Jerry Ma មិន​ដែល​បើក​ទម្លាយ​ពី​ប្រវត្តិស្នេហា​របស់គេ​ម្ដង​ណាឡើយ ហើយ​មក​ទល់​ពេលនេះ​ក៏​មិន​ទាន់​មាន​រឿង​អាស្រូវ​អ្វី​ដូចគ្នា ដូច្នេះ​សារព័ត៌មាន Starktimes សន្មត​ថា Jerry Ma គឺ​សំងំ​ផ្ដោត​អារម្មណ៍​លើ​ការងារ ទុក​រឿង​ស្នេហា​មួយ​អន្លើ។​

សម្រាប់​ទ្រព្យសម្បត្តិ​របស់​កូន​ទោល​ Jack Ma គឺ​មាន​ប្រហែល ៨ សែន​ដុល្លារ បើ​តាម Starktimes ចុះផ្សាយ យ៉ាងណា​ទិន្នន័យ​ជាក់លាក់​គឺ​មិន​ធ្លាប់​ត្រូវបាន​ទម្លាយ​ឲ្យ​ដឹង​សោះ​ឡើយ៕