ត្រឹម ៧ ខែដំបូងឆ្នាំនេះ ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី ហក់ឡើងខ្ពស់ដល់ជាង ១១៧ ពាន់លានដុល្លារ

អន្តរជាតិ

ពាណិជ្ជកម្មរវាងប្រទេសចិន និងរុស្ស៊ី បានកើនឡើងយ៉ាងខ្លាំង នៅក្នុងរយ:ពេលប៉ុន្មានខែកន្លងមកនេះ បើទោះបីជាមានការធ្លាក់ចុះនៃតម្រូវការពិភពលោកក៏ដោយ ស្របពេលការនាំចេញរបស់ចិនទៅរុស្ស៊ី និងការនាំចូលមកវិញ ក៏បានកើនឡើងខ្លាំងផងដែរ នៅក្នុងខែសីហា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការនាំចេញរបស់ចិន ទៅកាន់ប្រទេសរុស្ស៊ី បានកើនឡើង ២៦,៥% ធៀបនឹងរយ:ពេលដូចគ្នានឹងឆ្នាំមុនគិតជាប្រាក់ដុល្លារ ពោលគឺបានកើនឡើង ២២,២% នៅក្នុងខែកក្កដា ។ នេះបើយោងតាមការគណនាដោយផ្នែកទៅលើទិន្នន័យ ដែលទទួលបានគយចិន កាលពីថ្ងៃពុធ ។

ការនាំចូលពីប្រទេសរុស្ស៊ី មកកាន់ចិន បានកើនឡើង ៥៩% នៅក្នុងខែសីហា ធៀបនឹងការកើនឡើង ៤៩% នៅក្នុងខែកក្កដា។ ហើយសម្រាប់រយ:ពេល ៨ ខែដំបូង នៅឆ្នាំនេះ ពាណិជ្ជកម្ម​ទ្វេ​ភាគីរវាងចិន និងរុស្ស៊ី បានកើនឡើងដល់ ៣១% ក្នុងចំនួនទឹកប្រាក់ ១១៧,២ ពាន់លានដុល្លារ ។

គួរបញ្ជាក់ផងដែរថា រុស្ស៊ី គឺជាប្រភពប្រេង ឧស្ម័ន ធ្យូងថ្ម និងផលិតផលកសិកម្មដ៏សំខាន់ សម្រាប់ប្រទេសចិន នៅពេលដែលរុស្ស៊ី ក្លាយជាអ្នកផ្គត់ផ្គង់ប្រេងកំពូលរបស់ចិន ក្នុងរយ:ពេលបីខែជាប់ៗគ្នា គិតត្រឹមខែកក្កដា។ យ៉ាងណាគយចិន នៅមិនទាន់បានចេញផ្សាយពីចំណាត់ថ្នាក់នៃអ្នកផ្គត់ផ្គង់ប្រេងរបស់ខ្លួន នៅខែសីហានៅឡើយនោះទេ ៕