ទីក្រុងញូវយ៉កជាប់ជាទីក្រុងមានបំផុតលើលោក ប្រមូលផ្ដុំដោយសេដ្ឋីរាប់សែននាក់

អន្តរជាតិ

ទីក្រុងញូវយ៉ក នៃ​សហរដ្ឋអាមេរិក​បាន​ជាប់​ជា​ទីក្រុង​មាន​បំផុត​លើ​ពិភពលោក បន្ទាប់​ពី​ Henley & Partners បាន​ធ្វើការ​ស្រាវជ្រាវ​រក​មើល​ទីក្រុង​មាន​បំផុត​ទាំង ២០ លើ​ពិភពលោក។ នេះ​បើតាម​ការ​ចុះផ្សាយ​ពី Dailymail។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភព​ដដែល​បាន​បន្ថែម​ថា បច្ចុប្បន្ន​មាន​មហាសេដ្ឋី ៥៩ នាក់ និង​សេដ្ឋី ៣៤៥ ៦០០ នាក់ រាប់​បញ្ចូល​ទាំង​បុគ្គល​មាន​ទ្រព្យច្រើនជាង ១០០ លាន​ដុល្លារ​ប្រមាណ ៧៣៧ នាក់​កំពុង​សំងំ​រស់នៅ​យ៉ាង​មាន​ក្ដីសុខ​នៅ​ទីក្រុង​ស្កឹមស្កៃ​មួយ​នេះ។

ដោយឡែក​សម្រាប់​តំណែង​លេខ ២ គឺ​បាន​មក​នៅ​ទីក្រុង​តូក្យូ​ ប្រទេស​ជប៉ុន​ដែល​មាន​មហាសេដ្ឋី​រស់នៅ​ ១២ នាក់ និងសេដ្ឋីប្រមាណ ៣០៤ ៩០០ នាក់ ស្របពេល​លេខ ៣ គឺ​ទីក្រុង San Francisco និង​ទីក្រុងឡុងដ៍​ជាប់​លេខ ៤។

នៅក្នុង​ទិន្នន័យ​ដែល​ចេញ​ផ្សាយ​ដោយ Dailymail នោះ​ទៀត​សោត ក៏​មាន​ទីក្រុង​មួយ​នៅ​អាស៊ី​អាគ្នេយ៍​យើង​ផងដែរ​ ពោល​គឺ​ទីក្រុង​សាំងហ្គាពួរ​ជាប់​លេខ ៥ ជា​ទីក្រុង​មាន​បំផុត​លើ​លោក ដោយ​មាន​សេដ្ឋីរស់នៅ ២៤៩ ៨០០ នាក់ និង​មហាសេដ្ឋី ២៦ នាក់៕