Top 5 នៃបញ្ជីមហាសេដ្ឋីមានបំផុតលើលោក របូតទ្រព្យសម្បត្តិព្រមគ្នា

អន្តរជាតិ

គិតត្រឹមថ្ងៃទី ១៥ តុលា ២០២២ នេះ បញ្ជី​អ្នកមាន​បំផុត​ទាំង ១០ រូប​លើលោក​នាពេលបច្ចុប្បន្ន គឺ​មិនមាន​ការ​ប្រែប្រួលឡើយ បើធៀបនឹង​សប្ដាហ៍​កន្លងៗទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប៉ុន្តែ​អ្វី​ដែល​ប្រែប្រួល គឺ​ទិន្នន័យ​ទ្រព្យសម្បត្តិ​របស់​បុគ្គលទាំងនោះ ពោល​មហាសេដ្ឋីមាន​បំផុត​ទាំង ៥ រូប​នា​សប្ដាហ៍​នេះ បានរបូត​ទ្រព្យសម្បត្តិ​ព្រមៗគ្នា​តែម្ដង បើធៀប​នឹង​សប្ដាហ៍មុន។ នេះ​បើតាម​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes។

ក្នុងចំណោម​អ្នកទាំង ៥ មហាសេដ្ឋីមានបំផុត​នៅ​អឺរ៉ុប Bernard Arnault របូត​លុយ​តិច​បំផុត ប្រមាណ ២០០ លានដុល្លារ ខណៈ​មហាសេដ្ឋីមានជាងគេ​លើ​លោក Elon Musk ខាតបង់​ច្រើនជាងគេ​ប្រហែល ១២ ពាន់​លាន​ដុល្លារ។

តទៅ​នេះ​គឺជា​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​ទាំង ១០ រូប​ គិតត្រឹម​ថ្ងៃទី ១៥ តុលា​ដូចតទៅ៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០៧,៧ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៤៧,២ ពាន់​លាន​ដុល្លារ

3. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣០,៤ ពាន់​លាន​ដុល្លារ

4. Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៤,៤ ពាន់​លាន​ដុល្លារ

5. Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៩,៨ ពាន់​លាន​ដុល្លារ

6. Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៥,៥ ពាន់​លាន​ដុល្លារ

7.  ​Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៤ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤ ពាន់​លាន​ដុល្លារ

9/Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៣,៩ ពាន់​លាន​ដុល្លារ

10.Sergey Brin សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨០,៥ ពាន់​លាន​ដុល្លារ៕