ប្រាក់ចំណូលប្រចាំត្រីមាសទី ៣ របស់ក្រុមហ៊ុនផលិតទូរស័ព្ទ Xiaomi Corp ត្រូវបានរាយការណ៍ថា ធ្លាក់ចុះប្រមាណ ៩,៧% ដោយសារការរាតត្បាតជំងឺកូវីដ ១៩ ស្របពេលតម្រូវការទីផ្សារក៏កំពុងចង្អៀត។ នេះបើតាមការចុះផ្សាយពី CNA។
![](https://www.oknha.news/wp-content/uploads/2022/11/960x0-2.jpg)
របាយការណ៍លក់នៅត្រីមាសទី ៣ របស់ Xiaomi មាន ៧០,១៧ ពាន់លានយ៉ន់ ឬ ៩,៨១ ពាន់លានដុល្លារ ធ្លាក់ចុះពី ៧៨,០៦៣ ពាន់លានយ៉ន់ បើធៀបកាលពីឆ្នាំទៅ។
![](https://www.oknha.news/wp-content/uploads/2022/11/xiaomi_logo_gadgetsndtv_0.webp)
រីឯប្រាក់ចំណេញវិញ គឺធ្លាក់រហូតដល់ ៥៩% ក្នុងរយៈពេល ១ ឆ្នាំ ពោលធ្លាក់ពី ៥,១៧៦ ពាន់លានយ៉ន់ មកសល់ត្រឹម ២,១២ ពាន់លានយ៉ន់ ស្របពេលតម្លៃភាគហ៊ុនរបស់ Xiaomi គឺដាំក្បាលចុះរហូតជិត ៥០% តាំងពីដើមឆ្នាំនេះ។
![](https://www.oknha.news/wp-content/uploads/2022/11/xiaomi-19-zaujimavosti-cover-1024x538.jpg)
សូមជម្រាបដែរថា ដោយសារយល់ឃើញថា ការពង្រីកខ្លួនលើវិស័យបច្ចេកវិទ្យាហាក់ចង្អៀត Xiaomi បានប្រកាសថា នឹងប្រឡូកលើវិស័យរថយន្តអគ្គិសនីបន្ថែម ជាមួយនឹងគោលដៅផលិតខ្នាតយក្សនៅពាក់កណ្ដាលឆ្នាំ ២០២៤៕