ត្រឹមមួយសប្ដាហ៍ មហាសេដ្ឋីអឺរ៉ុបកើនទ្រព្យច្រើនដាច់គេក្នុងចំណោមមហាសេដ្ឋីមានបំផុត ១០ រូប

អន្តរជាតិ

ទំហំទ្រព្យសម្បត្តិ​របស់​មហាសេដ្ឋី​មាន​បំផុតនៅ​អឺរ៉ុប Bernard Arnault បាន​បន្តកើនឡើង​ខ្ពស់បំផុត​ក្នុងចំណោម​ក្រុម​មហាសេដ្ឋីមានបំផុត​លើលោក​ទាំង ១០ រូប ពោល​បាន​កើន ៤,៥ ពាន់​លាន​ដុល្លារ​ បើធៀប​នឹង​សប្ដាហ៍​មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក មហាសេដ្ឋី​មាន​ជាងគេ Elon Musk ក៏​កើន​ទឹកលុយ​ផងដែរ ប៉ុន្តែកើនតែជិត ២ ពាន់​លាន​ដុល្លារប៉ុណ្ណោះ ហើយ​គម្លាត​ទ្រព្យសម្បត្តិ​របស់​ស្ដេចត្រាញ់​ទាំង ២ រូបនេះ ក៏​កាន់តែ​ខិតកៀកទៅៗ។

តទៅនេះ គឺជាបញ្ជីឈ្មោះ​មហាសេដ្ឋី​មាន​បំផុត​លើលោក​ទាំង ១០ រូប គិតត្រឹមថ្ងៃទី ២៦ ​វិច្ឆិកា ២០២២ ផ្អែកតាម​របាយការណ៍​ផ្ដល់​ឲ្យ​ដោយ Forbes៖

1. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩១,២ ពាន់​លាន​ដុល្លារ

2. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៧៩,២ ពាន់​លាន​ដុល្លារ

3. ​Guatam Adani ស្ថាបនិក​ក្រុមហ៊ុន Adani Group មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៣៤,៣ ពាន់​លាន​ដុល្លារ

4. Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៦,៨ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១០,៦ ពាន់​លាន​ដុល្លារ 

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,២ ពាន់​លាន​ដុល្លារ

7.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,២ ពាន់​លាន​ដុល្លារ

8.Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣ ពាន់​លាន​ដុល្លារ

9.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៧,៧ ពាន់​លាន​ដុល្លារ

១០.Larry Page សហ​ស្ថាបនិក​ក្រុមហ៊ុន Google មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៤,៤ ពាន់​លាន​ដុល្លារ

74 Shares