MrBeast រំលេចមុខលើក្របទស្សនាវដ្តីអ្នកមាន Forbes រំពឹងអាចក្លាយជាមហាសេដ្ឋី YouTuber តំបូងបំផុត

អន្តរជាតិ

MrBeast គឺជា​ YouTuber ដ៏ល្បីល្បាញ​ម្នាក់​ដែល​តែងតែ​បង្កើត​មាតិកា​ថ្មីៗ ជាពិសេស​ផ្ដោត​សំខាន់​លើ​ការ​ធ្វើសប្បុរសធម៌​ ដល់ប្រជាពលរដ្ឋអាមេរិក​ដែល​មាន​ជីវភាព​ខ្វះខាត ហើយ​លោក​ក៏​មាន​មុខមាត់​ខ្លាំង​លើ​បណ្ដាញ​សង្គម​នានា​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្មីៗនេះ ទស្សនាវដ្តី Forbes បាន​ផ្ដិតយក​រូបភាព​របស់ YouTuber អាមេរិក​រូបនេះ ដាក់​លើ​ក្របទស្សនាវដ្តី Forbes 30 Under 30 ដែល​ជាទូទៅ ពួកគេ​ចុះផ្សាយ​តែ​ពី​បុគ្គល​មាន​ទ្រព្យស្ដុកស្ដម្ភ​ប៉ុណ្ណោះ។

ហេតុនេះ​ហើយ​ទើប​មាន​ចចាមអារ៉ាម​លើកឡើង​ថា MrBeast បាន​ក្លាយជា​មហាសេដ្ឋី​ប្រាក់ពាន់លាន​ដុល្លារ​ហើយ ប៉ុន្តែ Forbes អះអាង​ថា ទ្រព្យសម្បត្តិ​របស់​បុរស​ម្នាក់​នេះ​បច្ចុប្បន្ន​មាន​ប្រហែល ៥០០ លាន​ដុល្លារ។

យ៉ាងណា Forbes នៅតែ​បញ្ជាក់​ថា MrBeast កំពុង​តែ​រំកិល​ខ្លួន​បន្តិចម្ដងៗ​ ក្នុងការ​ក្លាយជា​មហាសេដ្ឋី YouTuber តំបូង​បំផុត​ក្នុង​លោក​ផងដែរ ដ្បិតស្ទូឌីយោរបស់​លោក​ត្រូវគេ​សន្និដ្ឋាន​ថា មានតម្លៃ ១,៥ ពាន់​លាន​ដុល្លារ ហើយលោក​មានចំណែក ៩០% នៃ​ស្ទូឌីយោ​ទាំងមូល ដូច្នេះ​បើ​សិនជា​គិត​មើល​ទៅ លោក​មាន​ទ្រព្យប្រហែល ១,៤ ពាន់​លាន​ដុល្លារ បើសិនជា​លក់​ស្ទូឌីយោ​នេះ​ចេញ៕