វៀតណាម ក្លាយជាគោលដៅកំពូលមួយ សម្រាប់ភ្ញៀវទេសចរថៃ ក្នុងពេលឆ្លងឆ្នាំថ្មីខាងមុខ

អន្តរជាតិ

ថ្មីៗនេះ យោងតាមលោក Yuthasak Supasorn អគ្គនាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) បានបង្ហាញឱ្យដឹងថា ប្រទេសវៀតណាមឥឡូវនេះ បានក្លាយជាគោលដៅទេសចរណ៍កំពូលមួយ សម្រាប់ភ្ញៀវទេសចរថៃ នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នាពេលខាងមុខ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីថៃរូបនេះ បាននិយាយទៀតថា ចំនួនភ្ញៀវទេសចរថៃ ដែលធ្វើដំណើរកម្សាន្តទៅក្រៅប្រទេស កំពុងតែមានការកើនឡើងខ្លាំង ជាពិសេសនៅពេលដែលគោលដៅទេសចរណ៍ពេញនិយមជាច្រើន បាននិងកំពុងបើកទទួលភ្ញៀវឡើងវិញ ដោយគ្មានការរឹតបន្តឹង ។

លើសពីនេះ លោក Yuthasak បានកត់សម្គាល់ថា គោលដៅកំពូលសម្រាប់ភ្ញៀវទេសចរថៃ ក្នុងអំឡុងពេលឆ្លងឆ្នាំថ្មីខាងមុខ គឺមានដូចជាប្រទេសជប៉ុន សាធារណររដ្ឋកូរ៉េ វៀតណាម សិង្ហបុរី និងឡាវ។

មិនតែប៉ុណ្ណោះ យោងតាមស្ថិតិរបស់ TAT ក្នុងខែតុលា និងខែវិច្ឆិកា ឆ្នាំ ២០២២ នេះ បានបង្ហាញថា ភ្ញៀវទេសចរថៃ ចំនួន ២៨ ០០០ នាក់ បានហោះហើរចេញទៅក្រៅប្រទេសជារៀងរាល់ថៃ្ង ខណ:ចំនួនភ្ញៀវទេសចរ បានកើនឡើងបន្តិច ដល់ចំនួន ២៨ ៨០០ នាក់ ក្នុងមួយថ្ងៃ អំឡុងចន្លោះថ្ងៃទី ១ ដល់ទី ២០ ខែធ្នូ។ ហើយសម្រាប់ចន្លោះថ្ងៃ ២១ ដល់ ៣១ ខែធ្នូវិញ វាត្រូវបានគេព្យាករថានឹងកើនដល់កម្រិតខ្ពស់បំផុត ចំនួនប្រហែល ៣៣ ៤០០ នាក់ ក្នុងមួយថ្ងៃ.

ទន្ទឹមនឹងនេះ ដោយបានដកស្រង់ទិន្នន័យចេញពីវេបសាយ Booking.com លោក Yuthasak បានបញ្ជាក់ឱ្យដឹងទៀតថា ភ្ញៀវទេសចរថៃ បានធ្វើការកក់សណ្ឋាគារ នៅតាមគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ីជាច្រើនទៀត ក្នុងខែនេះ ៕