ត្រឹមរយ:ពេលមួយខែកន្លះ ឆ្នាំនេះ វៀតណាមកើបលុយពីពាណិជ្ជកម្មបាន ៧២ពាន់លានដុល្លាររួចទៅហើយ

អន្តរជាតិ

យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញឱ្យដឹងថា គិតចាប់ពីដើមឆ្នាំនេះ ដល់ថ្ងៃទី ១៥ ខែកុម្ភ: ទំហំពាណិជ្ជកម្មសរុបរបស់ខ្លួន មានតម្លៃរហូតទៅដល់ ៧២ពាន់លានដុល្លារអាមេរិក ជាមួយនឹងទំហំនៃការនាំចេញមានចំនួន ៣៧ពាន់លានដុល្លារ និងអតិរេកពាណិជ្ជកម្មបានកើនជិត ១,៧ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការចុះផ្សាយពីសារព័ត៌មាន VNA បានកត់សម្គាល់ឃើញថា គិតតែក្នុងឆមាសទីមួយ នៃខែកុម្ភ: ចំណូលបានពីការនាំចេញរបស់ប្រទេសវៀតណាម បានឈានដល់ ១៣,៤៤ពាន់លានដុល្លារឯណោះ ។

គួរឱ្យដឹងថា ទំនិញសំខាន់ៗដូចជា ទូរស័ព្ទ និងគ្រឿងបន្លាស់ , កុំព្យូទ័រ ,ផលិតផលអេឡិចត្រូវនិក គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ម៉ាស៊ីន , វាយនភណ្ឌ និងកាត់ដេរ បានធ្វើឱ្យវៀតណាម កើបលុយបានពាន់លានដុល្លារ ពីការនាំចេញ ក្នុងអំឡុងរយ:ពេលនោះ ។

ទន្ទឹមនឹងនេះ សម្រាប់ទំហំនៃការនាំចូលវិញ មានចំនួនប្រមាណ ១២,៣៨ពាន់លានដុល្លារ ខណ:ទំនិញសំខាន់ៗមានដូចជា កុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់ រួមទាំងគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់របស់វា ។

ជម្រាបជូនឱ្យដឹងផងដែរថា កាលពីក្នុងឆ្នាំ ២០២២ ទាំងមូល តម្លៃពាណិជ្ជកម្មសរុបរបស់ប្រទេសវៀតណាម បានឈានដល់កម្រិតខ្ពស់បំផុត ក្នុងចំនួន ៧៣០,២ពាន់លានដុល្លារអាមេរិក ៕