អ្នកមានដាច់គេលើលោកទាំង ១០ រូប ដឹកដៃគ្នាកើបលុយរៀងៗខ្លួន

អន្តរជាតិ

ដើមខែមីនា ឆ្នាំ២០២៣ ទ្រព្យសម្បត្តិមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប មានការកើនឡើងព្រមៗគ្នា បើធៀបនឹងសប្ដាហ៍កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងនោះមហាសេដ្ឋីមានបំផុតលើលោក Bernard Arnault កើបលុយបានច្រើនជាងគេជិត ១០ ពាន់លានដុល្លារ បន្ទាប់ពីរបូតងារជាអ្នកមានបំផុតតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ខណៈមេធំ Tesla កើនលុយបន្តិចបន្តួច។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង ១០ រូប ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយ Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២១២,៨ ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១៩១,៤ ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៨,១ ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៣,៩ ពាន់​លាន​ដុល្លារ

5.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៨,៦ ពាន់​លាន​ដុល្លារ

6.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦ ពាន់​លាន​ដុល្លារ

7.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩២,៥ ពាន់​លាន​ដុល្លារ

8. Mukesh Ambani ស្ថាបនិក​ក្រុមហ៊ុន Reliance Industries មានទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៨៥ ពាន់​លានដុល្លារ

9. Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៨២,៤ ពាន់លានដុល្លារ

10. Larry Page សហស្ថានិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិសរុបប្រមាណ ៨១,៥ ពាន់លានដុល្លារ៕