ចិន គ្រោងរៀបចំរចនាសម្ព័ន្ធក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឡើងវិញ ដើម្បីទប់ទល់សម្ពាធពីអាមេរិក

អន្តរជាតិ

ប្រទេសចិន បានបង្ហាញពីផែនការ ក្នុងការរៀបចំរចនាសម្ព័ន្ធក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យារបស់ខ្លួនឡើងវិញ ដើម្បីបែងចែកធនធានឱ្យកាន់តែប្រសើឡើង សម្រាប់ការដោះស្រាយរាល់បញ្ហាប្រឈមនានា ក្នុងវិស័យបច្ចេកវិទ្យាសំខាន់ៗ និងដើម្បីឆ្ពោះទៅរកការពឹងផ្អែកលើខ្លួនឯង។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍កាលពីថ្ងៃអង្គារកន្លងទៅ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ បានធ្វើឡើង ចំពេលមានការអំពាវនាវម្តងហើយម្តងទៀត ពីសំណាក់មេដឹកនាំកំពូលរបស់ប្រទេសចិន គឺលោក Xi Jinping ដោយចង់ឃើញប្រទេសរបស់ខ្លួន កាត់បន្ថយការពឹងផ្នែកខ្លាំង ទៅលើបច្ចេកវិទ្យាបរទេស ចំពេលកំពុងមានការកើនឡើងសម្ពាធយ៉ាងខ្លាំង ពីការច្បាប់ត្រួតពិនិត្យដ៏តឹងតែងបំផុត ចំពោះការនាំចេញ ពីសំណាក់សហរដ្ឋអាមេរិក ដែលបានធ្វើឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ក្រុមហ៊ុន និងឧស្សាហកម្មជាច្រើនរបស់ចិន ។

គួរឱ្យដឹងថា ផែនការក្នុងការធ្វើកំណែទម្រង់ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានេះ​ ត្រូវបានដាក់ជូនទៅកាន់សភាជាតិរបស់ប្រទេសចិន ដើម្បីលើកយកមកពិភាក្សា ក្នុងគោលបំណងធំ ដើម្បីកៃលម្អប្រព័ន្ធថ្មីមួយ សម្រាប់ការប្រមូលផ្តុំ ឱ្យមានការការអភិវឌ្ឍផ្នែកបច្ចេកវិទ្យា បង្កើនប្រសិទ្ធភាព ការច្នៃប្រឌិតវិទ្យាសាស្រ្តបច្ចេកវិទ្យា ក៏ដូចជាសម្រួលដល់ការអនុវត្តភាពជឿនលឿនលើវិទ្យាសាស្រ្ត និងសម្របសម្រួលលើវិស័យនេះ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

​មិនតែប៉ុណ្ណោះ ដោយបានពន្យល់អំពីផែនការកំណែទម្រង់ក្រសួង ដល់សមាជិកសភាជាតិ ទីប្រឹក្សារដ្ឋ លោក Xiao Jie បាននិយាយថា ការប្រឈមមុខនឹងការប្រកួតប្រជែងផ្នែកវិទ្យាសាស្ត្រអន្តរជាតិ ការទប់ស្កាត់ និងការគាបសង្កត់ពីខាងក្រៅប្រទេស គឺជារឿងចាំបាច់ ដែលចិនត្រូវការធ្វើឱ្យប្រព័ន្ធដឹកនាំ និងការគ្រប់គ្រងរបស់ខ្លួន កាន់តែមានភាពរលូន សម្រាប់ការងារទាក់ទងនឹងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ៕