អាមេរិកមានមហាសេដ្ឋីស្រី ច្រើនជាងចិនទ្វេដង ខណៈឥណ្ឌានៅលេខរៀងទី៥

អន្តរជាតិ

សហរដ្ឋអាមេរិក ជាប្រទេសដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត ខណៈចិនឈរនៅលេខរៀងទី២ និងឥណ្ឌានៅលេខ ៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកចំពោះមហាសេដ្ឋីស្រីវិញ អាមេរិកនៅតែជាប្រទេសឈានមុខដែលមានមហាសេដ្ឋី​ស្រីរស់នៅរហូតដល់ ៩២ នាក់ ច្រើនជាងចិនដែលមាន ៤៦ នាក់ ខណៈឥណ្ឌាខ្ទាត​មកដល់លេខរៀងទី៥។

យោងតាមរបាយការណ៍ចុះផ្សាយដោយ City Index បានបង្ហាញថា ឥណ្ឌាមានមហាសេដ្ឋីសរុប​ប្រមាណ ១៦៦ នាក់ ប៉ុន្តែក្នុងនោះមហាសេដ្ឋីស្រីមានតែ ៩ នាក់ប៉ុណ្ណោះ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះប្រទេសដែលមានមហាសេដ្ឋីស្រីរស់នៅច្រើនបំផុតលើលោក ផ្អែកតាមរបាយការណ៍ចុះផ្សាយដោយ City Index៖

1/សហរដ្ឋអាមេរិក មានមហាសេដ្ឋីស្រីរស់នៅ ៩២ នាក់

2/ប្រទេសចិន មានមហាសេដ្ឋីស្រីរស់នៅ ៤៦ នាក់

3/ប្រទេសអាល្លឺម៉ង់ មានមហាសេដ្ឋីស្រីរស់នៅ ៣២ នាក់

4/ប្រទេសអ៊ីតាលី មានមហាសេដ្ឋីស្រីរស់នៅ ១៦ នាក់

5/ប្រទេសអូស្ត្រាលី មានមហាសេដ្ឋីស្រីរស់នៅ ៩ នាក់

5/ប្រទេសឥណ្ឌា មានមហាសេដ្ឋីស្រីរស់នៅ ៩ នាក់

5/ទីក្រុងហុងកុង មានមហាសេដ្ឋីស្រីរស់នៅ ៩ នាក់

8/ប្រទេសអេស្ប៉ាញ មានមហាសេដ្ឋីស្រីរស់នៅ ៨ នាក់

8/ប្រទេសស្វីស មានមហាសេដ្ឋីស្រីរស់នៅ ៨ នាក់

10/ប្រទេសប្រេស៊ីល មានមហាសេដ្ឋីស្រីរស់នៅ ៧ នាក់

10/ប្រទេសស៊ុយអែត មានមហាសេដ្ឋីស្រីរស់នៅ ៧ នាក់

12/ប្រទេសបារាំង មានមហាសេដ្ឋីស្រីរស់នៅ ៦ នាក់

12/ប្រទេសកាណាដា មានមហាសេដ្ឋីស្រីរស់នៅ ៦ នាក់

14/ប្រទេសដាណឺម៉ាក មានមហាសេដ្ឋីស្រីរស់នៅ ៤ នាក់

14/ប្រទេសអ៊ីស្រាអែល មានមហាសេដ្ឋីស្រីរស់នៅ ៤ នាក់

សូមជម្រាបដែរថា បើទោះជាបារាំងមានមហាសេដ្ឋីស្រីរស់នៅតែ ៦ នាក់ក៏ពិតមែន ប៉ុន្តែសម្រាប់​បញ្ជីឈ្មោះមហាសេដ្ឋីស្រីមានបំផុតលើលោក គឺលោកស្រី Francoise Bettercourt Meyers ជនជាតិ​បារាំង​កំពុង​ឈរនៅកំពូលតារាង​ប៉ុន្មានឆ្នាំជាប់គ្នាហើយ៕