នៅទីបំផុត! សមាគមឧកញ៉ាកម្ពុជា នឹងត្រូវបានប្រកាសជាផ្លូវការឆាប់ៗខាងមុខ

ជុំវិញ​ឧកញ៉ា

សមាគមដែលធ្វើការលើកស្ទួយ និងរក្សាគុណតម្លៃគោរមងារ ឧកញ៉ា អ្នកឧកញ៉ា នៅប្រទេសខ្មែរ គឺសមាគមឧកញ៉ាកម្ពុជា បានអញ្ជើញប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាអធិបតីពិធីប្រកាសផ្លូវការរបស់សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានដែលមានត្រាសមាគម និងចុះហត្ថលេខារបស់ឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការ បានឲ្យដឹងថា សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។

ជាមួយគ្នានេះ សមាគមឧកញ៉ាកម្ពុជា ក៏បានប្រកាសអញ្ជើញ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ចូលរួមក្នុងពិធីនេះឱ្យបានច្រើនកុះករ ខណៈពិធីនេះនឹងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន សំខាន់ៗមួយចំនួនផងដែរ។

ក្នុងន័យនេះ អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ សូមអញ្ជើញចុះឈ្មោះចូលរួម ដើម្បីកំណត់កន្លែងជាផ្លូវការ ដោយទំនាក់ទំនងមកអគ្គលេខាធិការដ្ឋាន តាមរយៈលេខទូរស័ព្ទ៖ ០២៣ ៨៦០ ៩៩៩, ០១៦ ៣១៣ ៧៧៧, ០១២ ៨១០ ៨១១៕