ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែអះអាងថា គណនេយ្យហ្វេសប៊ុកខ្លួននៅតែមានចំនួនអ្នក Like និង Follow ដូចដើម

ជុំវិញ​ឧកញ៉ា

បន្ទាប់ពីឧកញ៉ា ខេមរៈ សិរីមន្ត ឡាយវីដេអូកាលពីម្សិលមិញ និយាយពីទំហំចិត្តរបស់ខ្លួនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រាប់តែមានព័ត៌មានជាច្រើនថា គណនេយ្យហ្វេសប៊ុក របស់ឧកញ៉ា ខេមរៈ សិរិមន្ត ត្រូវបានបាត់ចំនួនអ្នក Like និង Follow  រហូតដល់ទៅរាប់រយខេ ។ ភ្លាមៗក្រោយពីមានរឿងបែបនេះ ឧកញ៉ា ខេមរៈ សិរីមន្ត បានចេញសារច្បាស់ៗថា គណនេយ្យរបស់លោក មិនបានបាត់ចំនួនអ្នកគាំទ្រនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារខ្លីរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ដែលបានសរសេរនៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួនថា « អរគុណបងប្អូនដែលស្រលាញ់ខ្ញុំ រហូតមក 2.5 គ្មានបាត់ម្នាក់ដូចការលាបពណ៌ទេ ភាពស្មោះត្រង់ គុណធម៌ សុជីធម៌ ការពារភាពត្រឹមត្រូវ ចេះជួយគ្នាក្នុងគ្រាលំបាក សាងតែអំពើល្អ ចេះជួយអ្នកក្រ ចេះជួយសង្គម គឺមិនសាបសូន្យទេ » ។

ជាការពិត មកដល់ពេលនេះ ម៉ោងនេះនៅលើហ្វេសប៊ុក របស់ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែមានចំនួនអ្នកគាំទ្រ 2.5 M ដូចដើម មិនមានអ្វីប្រែប្រួលនោះទេ ហើយអ្នកគាំទ្រជាច្រើននៅតែបង្ហាញការគាំទ្រលោកដូចដើម មិនមានអ្វីប្រែប្រួលឡើយ៕