ឧកញ៉ាថៅកែការ៉ាស់សាំង PTT ព្រែកហូរ ឧបត្ថម្ភភេសជ្ជៈ ៤០០ដប ដល់មន្ទីរពេទ្យកុមារអង្គរ

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ អ៊ិនវេសម៉ិន ឯ.ក (RTNK Investment Co.,Ltd) ​និង​ជា​ម្ចាស់​ថៅកែ​ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ ​​បាន​ឧបត្ថម្ភ​ភេសជ្ជៈ​ចំនួន ៤០០​ដប ពីប្រ៊ូវខហ្វហ្វី ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងចូលរួម​ថវិកា​មួយ​ចំនួន​ក្នុង​ពិធីបុណ្យផ្កាប្រាក់​មហា​សាមគ្គី​ឆ្នាំទី១០ នៅវត្តរាជបូរណ៍ ខេត្ត​សៀមរាប ​​កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភេសជ្ជៈ​​ដែល​​លោក​ឧកញ៉ា​ឧបត្ថម្ភ​នេះ គឺ​ភេសជ្ជៈ​របស់​ហាង ប៊្រូវខហ្វហ្វី (BREW Coffee & Restaurant) ​​​របស់​លោក​ឧកញ៉ា​ផ្ទាល់​ ដែល​​បាន​បើក​អាជីវកម្ម តាំងពី​​ឆ្នាំ​២០១៦។ ពិធីបុណ្យផ្កាប្រាក់​មហាសាមគ្គីឆ្នាំទី​១០ គឺ​ធ្វើ​ឡើង​​ ដើម្បីរៃអង្គាសថវិកាឧបត្ថម្ភដល់ មន្ទីរពេទ្យកុមារអង្គរ។ ថវិកាដែលបានមកពីការបរិច្ចាគមកក្នុងពិធីនេះ នឹងត្រូវប្រើប្រាស់ទាំងស្រុង សម្រាប់ផ្គត់ផ្គង់ក្នុងសកម្មភាព​ប្រតិបត្តិការនៃការផ្តល់សេវា​សុខភាព​ដល់កុមារ​កម្ពុជា។

ឧកញ៉ា ឈាង សុវណ្ណរតនៈ ​​​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងធុរកិច្ច នៅសាកល​វិទ្យាល័យ រីហ្គេន (Regent’s University London) ចក្រភពអង់គ្លេស។ ​​ស្ថាបនិក​​ BREW Coffee & Restaurant និង​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ PTT សាខាព្រែកហូរ ៥០ម៉ែត្រ រូប​នេះ ​​​​បាន​ទទួល​គោរមងារ «ឧកញ៉ា» ​​កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២៕


​​​