ឧកញ៉ា ឆាយ ហុក ផ្ញើសារអបអរសាទរ និងជូនពរចំពោះលោកស្រី តាំង វួចឡាយ ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឆាយ ហុក សូមផ្ញើសារអបអរសាទជូនចំពោះលោកស្រី តាំង វួចឡាយ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្ដល់គោរមងារ «ឧកញ៉ា» កាលថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជទានត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជាសក្ខីភាពឆ្លុះបង្ហាញអំពី កិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយ និងចិត្ត ដោយមិនខ្លាចនឿយហត់របស់លោកជំទាវឧកញ៉ា ក្នុងបុព្វហេតុដើម្បីជួយសង្គមជាតិ និងចូលរួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើន។ ទន្ទឹមនឹងនេះ ការប្រទាននេះ ពិតជាស័ក្តិសម និងផ្ដល់កិត្តិយសដ៏ឧត្តុង្គឧត្តម សម្រាប់លោកស្រីឧកញ៉ា និងក្រុមគ្រួសារ។

ឧកញ៉ា ឆាយ ហុក សង្ឃឹមយ៉ាងមុតមាំក្នុងការចូលរួមអភិវឌ្ឍវិស័យវិនិយោគ ពាណិជ្ជកម្ម សំដៅរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យរីកលូតលាស់ឆ្ពោះទៅមុខឥតឈប់ឈរ និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក តាមជួយប្រោះព្រំប្រសិទ្ធពរជ័យជូនលោកស្រីឧកញ៉ា តាំង វួចឡាយ និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕