ឧកញ៉ា សុខ ហុង ឧបត្ថម្ភឡាន ១គ្រឿង ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ

ជុំវិញ​ឧកញ៉ា

ថ្នាក់ដឹកនាំក្រុមហ៊ុន អេច អេស ស៊ី គ្រុប (HSC Group) តំណាង​លោក​ឧកញ៉ា សុខ ហុង កូនប្រុស​​ទី២ របស់​អ្នកឧកញ៉ា សុខ គង់ ​កាល​ពី​ពេល​ថ្មីៗ​ ដើម​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ​​បាន​ឧបត្ថម្ភរថយន្តចំនួន ០១គ្រឿង និងភេសជ្ជៈប៉ូវកម្លាំង M-150 ចំនួន ​៥០០កេស ជូនដល់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្តតាកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធី​ប្រគល់​ទទួល​​​នេះ​ បាន​ធ្វើ​ឡើង​​ដោយ​មាន​ការ​ចូល​រួម​ពី​​​​លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថខេត្តតាកែវ អមដោយលោកមេបញ្ជាការរងខេត្ដ និងនាយអាវុធហត្ថខេត្ត ​​និង​លោក សុខ ចេន អគ្គនាយករង​នៃក្រុមហ៊ុន អេច អេច ស៊ី គ្រុប តំណាង​លោក​ឧកញ៉ា ​សុខ ហុង ​អគ្គនាយក​ក្រុមហ៊ុន អេច អេច ស៊ី គ្រុប។ ការឧបត្ថម្ភរថយន្តនេះ គឺដើម្បីជួយ​សម្រួលកិច្ច​ប្រតិបត្ដិការ​ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការពារភូមិសាស្រ្ត និងធានាបាននូវសុខ​សុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ឱ្យ​ស្របតាមគោលនយោបាយ​​ភូមិឃុំ/សង្កាត់មានសុត្ថិភាព របស់​រាជរដ្ឋាភិបាល។

សូម​ជម្រាប​ថា ​​ក្រុមហ៊ុន​ អេច អេច ស៊ី គ្រុប ​​របស់​លោក​ឧកញ៉ា សុខ ហុង ជានិច្ចកាល​តែងតែ​ជួយ​ដល់​សកម្មភាព​សង្គម​នានា ​​ជាមួយ​នឹង​រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង ​កាលពី​ខែ​មិថុនា ក្រុមហ៊ុន​ក៏​បាន​ប្រគល់​រង្វាន់​លើក​ទឹកចិត្ដជូនដល់អត្ដពលិក​ប៉ារ៉ាឡាំ​ពិក​កម្ពុជា​ទាំងអស់ ដែលរង្វាន់រួមមាន ភេសជ្ជៈចំនួន ១៨៩៨​កេស និងថវិកាសរុប​ជាទឹកប្រាក់​ចំនួន ១៣០​លាន​រៀល ផង​ដែរ៕
​​​