សម្តេចតេជោ ហ៊ុន សែន ទូលថ្វាយព្រះមហាក្សត្រផ្តល់គោរមងារ«ឧកញ៉ា» ដល់ថៅកែហាងពេជ្រមួយកន្លែង

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ដល់លោក ចិន សុផាត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ដោយព្រះរាជក្រឹត្យលេខ នស/ករត/០៧២៣/១៤៧៩ ​តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចិន សុផាត ត្រូវបានគេស្គាល់ឈ្មោះជាទូទៅថា ចិនសំណាង ជាម្ចាស់ហាងលក់គ្រឿងពេជ្រ CSNJ ស្ថិតនៅផ្លូវជាតិលេខ ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកជាសហគ្រិនមួយរូបដ៏ជោគជ័យក្នុងវិស័យនាំចូលគ្រឿងពេជ្រមកលក់ក្នុងប្រទេសកម្ពុជា ហើយក៏ជាមនុស្សម្នាក់ដែលស្និទស្នាលជាមួយនឹងលោកជំទាវ ហ៊ុន ស៊ីណាត ដែលទើបទទួលបានគោរមងារឧកញ៉ា ក្នុងថ្ងៃតែមួយជាមួយគ្នា៕