អគ្គនាយកក្រុមហ៊ុន Warehouse One Enterprise ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បាន​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ លោក លឹម ហ៊រពុទ្ធ អគ្គនាយកក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ( Warehouse One Enterprise Co., Ltd)​ ជា «ឧកញ៉ា» ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក លឹម ហ៊រពុទ្ធ ជា​ស្ថាបនិក​ក្រុមហ៊ុន វ៊ែរហៅស៍ វ័ន អេនធើប្រាយ ឯ.ក ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០២២។ ក្រុមហ៊ុន​នេះ ជាក្រុមហ៊ុន​ដឹកទំនិញ​ធន់ធំ ​កុងតឺនឺ ផែស្ងួត និង​ឃ្លាំង​ស្តុក​ចែកចាយ​ទំនិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ។

ការ​ទទួល​បាន​​នូវ​ការ​​ផ្តល់​គោរមងារ​នេះ ​​សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ស្នាដៃ សកម្មភាព ការ​ខឹតខំ​ប្រឹងប្រែង និង​ជា​ពិសេស​គឺ ការ​ចូល​រួម​ចំណែក​ដ៏​សំខាន់​​របស់​លោក​ឧកញ៉ា ក្នុង​ការ​រួម​ចំណែក​កសាង​ខឿន​សេដ្ឋកិច្ច​សង្គម​ ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​កសាង​ធនធានមនុស្ស​ប្រកប​ដោយ​គុណវឌ្ឍ​​ខ្ពស់៕