ឧកញ៉ា ស្រី ចាន់ថន អនុញ្ញាតឱ្យពលរដ្ឋដែលបានបោះឆ្នោត ចូលទស្សនាសួន Jet Garden ដោយឥតគិតថ្លៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ស្រី ចាន់ថន អនុញ្ញាតឱ្យចូលទស្សនាដោយសេរី ដោយមិនមានការលក់សំបុត្រឡើយសម្រាប់អ្នកដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧រួចរាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះ លោកឧកញ៉ា លើកឡើងថា « ដើម្បីចូលរួមលើកទឹកចិត្តដល់ពលរដ្ឋល្អ ដែលបានបំពេញកាតព្វកិច្ចទៅបោះឆ្នោតរួចរាល់ ដោយមានបញ្ជាក់ស្នាមជ្រលក់ម្រាមដៃដែលមានពណ៌ខៀវក្រម៉ៅ នោះសួនកម្សាន្ត Jet Garden Park យើងខ្ញុំ ដែលមានទីតាំងនៅតំបន់ 7NG នឹង Free សំបុត្រចូលទស្សនាជូនដល់បងប្អូន»។

លោកឧកញ៉ា បានបន្តថា សម្រាប់ការឱ្យចូលទស្សនាមិនចំណាយថ្លៃទិញសំបុត្រនេះ រាប់គិតចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបជូនផងដែរថា ឧកញ៉ា ស្រី ចាន់ថន គឺជា អគ្គនាយកអគ្គនាយក​ក្រុមហ៊ុន7NG និងជាអគ្គនាយកក្រុមហ៊ុន Jet’s Auto Cambodia ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយរថយន្តស៊េរីថ្មីទំនើបគ្រប់ប្រភេទមកប្រទេសកម្ពុជាក្រៅពីនោះលោកឧកញ៉ា ក៏បានវិនិយោគលើវិស័យកីឡាប្រដាល់គុនខ្មែរផងដែរ៕

អត្ថបទ៖ សុកធា