អ្នកឧកញ៉ា ថៃ ជាហួត និងអ្នកឧកញ៉ា លាង ម៉េង ចូលរួមពិធីខួប ១៤ឆ្នាំ សមាគមយុវជនក្រុម៨

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ថៃ ជាហួត​ អគ្គនាយកក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប, អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប ឧកញ៉ាៗ និងអ្នកជំនួញជាច្រើនរូប ​​បាន​អញ្ជើញ​ចូលរួម​ពិធីខួប ១៤ឆ្នាំ សមាគមយុវជនក្រុម៨ ក្រោមអធិបតីភាព លោក​បណ្ឌិត ម៉ឹង មករា ប្រធាន​សមាគមយុវជនក្រុម៨ ដែល​ប្រព្រឹត្តិទៅ កាល​ពី​ល្ងាច​ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ នៅសណ្ឋាគារហ្វែរហ្វៀល ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​ក្នុង​ឱកាស​អបអរសាទរ ពិធីខួប ១៤ឆ្នាំ សមាគមយុវជនក្រុម៨​ ប្រកបដោយបរិយាកាសសប្បាយរីករាយនេះ​ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឧកញ៉ា អេង ចំរើន អគ្គនាយកក្រុមហ៊ុន មង្គល គ្រុប, ឧកញ៉ា ហៀង សែ, កូនប្រុសស្រី និង​កូនប្រសារ​​របស់​លោក​បណ្ឌិត ​ម៉ឹង មករា ព្រម​ទាំង​ភ្ញៀវកិត្តិយស​ជា​ច្រើន​នាក់​ទៀត។ ដើម្បី​ចូលរួម​អបអរ​សាទរ អ្នកឧកញ៉ា ថៃ ជាហួត និង​លោកស្រី​ ក៏​បាន​ជូន​បាច់ផ្កា​​​ដល់​លោក​បណ្ឌិត ម៉ឹង មករា ​មុន​នឹង​ទទួល​ទាន​អាហារ​សាមគ្គី​ជាមួយ​គ្នា​ផង​ដែរ។​​

សូម​ជម្រាប​ថា សមាគមយុវជនក្រុម៨ ​​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​១៤​ឆ្នាំ​មុន​​ ​​ប៉ុន្តែ​ទើប​​​បាន​ចុះ​បញ្ជី​ជាផ្លូវការ​​នៅ​​​​ក្រសួង​មហាផ្ទៃ​ កាលពី​ថ្ងៃទី១៧ ​ខែ​ធ្នូ ឆ្នាំ២០១៥។ សមាគម​នេះ បង្កើត​ឡើង​ក្នុង​គោលបំណង​ ដើម្បី​ចូលរួម​ចំណែក​​ជាមួយរាជរដ្ឋាភិបាលនៅក្នុងវិស័យអប់រំ សុខាភិបាល កសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា និង​ការងារ​សប្បុរសធម៌​ជាច្រើនទៀត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន។ ​សមាគម​យុវជន​ក្រុម៨ បច្ចុប្បន្ន​​នេះ​ គឺដឹកនាំដោយ​លោកបណ្ឌិត ម៉ឹង មករា ​រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានសមាគម៕