វរសេនីយ៍ឯក ឈាង សុវណ្ណរតនា បងប្រុសបង្កើតឧកញ៉ា ឈាង សុវណ្ណរតនៈ រំលឹកថ្ងៃទទួលសិញជំនាញ ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

លោក​វរសេនីយ៍ឯក ឈាង សុវណ្ណរតនា បងប្រុសបង្កើតឧកញ៉ា ឈាង សុវណ្ណរតនៈ និង​ជា​កូន​ប្រុស​របស់​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល បាន​បង្ហោះ​រូបភាព និង​វីដេអូ​អនុស្សាវរីយ៍​ដ៏​កម្រ​ជាមួយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នា​ថ្ងៃ​ទទួល​បាន​សិញ​ជំនាញ (ឆត្រ) កាលពី​ពេល​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កូន​ប្រុស​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បង្ហាញ​ពី​រូបភាព​ខ្លះ​ៗ និង​វីដេអូ​ឡើង​ទទួល​ការ​បំពាក់​សិញ​ផ្ទាល់​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា កាល​ពី​១​ឆ្នាំ​មុន​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល និង​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣៤ ជំនាញ​ឆត្រ​បញ្ជា​ជំនាន់​ទី​៦ ជំនាញ​ឯកទេសមុជទឹកជំនាន់ទី៩ និងជំនាញប្រឆាំងភេរវកម្មជំនាន់ទី៥ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែន​ឱរ៉ាល់ នៃ​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស កងទ័ព​ជើង​គោក។

វរសេនីយ៍ឯក ឈាង សុវណ្ណរតនា បាន​សរសេរ​រៀបរាប់​ថា “មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​ដោយ​លឿន​បំផុត កិត្តិយស​បំផុត និង​ជា​ឱកាស​ដ៏​កម្រ​ដែល​បាន​ទទួល​សិញ​ជំនាញ (ឆ័ត្រ) ពីពូ មេ​បញ្ជាការ​ជើងគោក។ ឈាម​ទ្រូង​បន្តិច តែ​កិត្តិយស និង​មាន​ន័យ​បំផុត។ ថ្ងៃ​ពិសេស ១៧ មិនា ២០២៣-២០២៤”។ ដែល​សំណេរ​នោះ សំដៅ​ដល់​កាល​នោះ​សម្ដេច ធិបតី ហ៊ុន ម៉ាណែត នៅ​ជា​អគ្គ​មេបញ្ជាការ​រង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​​មេបញ្ជាការ​កង​ទ័ព​ជើងគោក​នៅ​ឡើយ។

គួរ​បញ្ជាក់​ថា វរសេនីយ៍ឯក ឈាង សុវណ្ណរតនា គឺជា​កូន​ប្រុស​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឈាង រ៉ា និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​កាលពី​អំឡុង​ខែ​សីហា ឆ្នាំ ២០២៣ កន្លង​ទៅ៕