រូបភាពខ្លះៗថ្ងៃចូលរោងការកូនប្រុសពៅសម្ដេច សុខ អាន ជាមួយកូនស្រីឧកញ៉ា កែវ មុំ

ជុំវិញ​ឧកញ៉ា

ថ្ងៃចូលរោង​មង្គល​ការ​របស់កូនប្រុសពៅសម្ដេច សុខ អាន​ ជាមួយកូនស្រីឧកញ៉ា កែវ មុំ បាន​នឹង​ប្រព្រឹត្តិ​ទៅ​ជា​បន្តបន្ទាប់​មកហើយ​ ដោយ​ចាប់ផ្ដើម​តាំងពីព្រឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធី​សិរី​ជ័យ​មង្គល​របស់​កូន​កំលោះ សុខ សង្វារ និង​កូន​ក្រមុំ  អ៊ឹង ឈីវលី ម្ចាស់​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លីលី បាន​រៀបចំ​យ៉ាង​ប្រណីត និង​មាន​ក្បួន​ខ្នាត​បែប​ខ្មែរ​បុរាណ​តាម​លំដាប់លំដោយ​ប្រព្រឹត្ត​ឡើង ២ ថ្ងៃ​ពេញ​តែម្ដង។ ដើម្បី​ទទួល​ភ្ញៀវ​កិត្តិយស​ឧកញ៉ា កែវ មុំ បាន​ត្រៀម​ខ្លួន និង​រៀបចំ​រួចរាល់​ហើយ​សម្រាប់​កម្មវិធី​សិរី​មង្គល​កូនប្រុស​ស្រី​​ទាំង ២។

នៅ​មុន​នេះ​ដែរ​ឧកញ៉ា កែវ មុំ បាន​បង្ហោះ​វីដេអូ​រៀបចំ​ពិធី​សំអាង​កេសា​ឲ្យ​កូន​កំលោះ​ក្នុង​ទឹកមុខ​ញញឹម​ស្រស់​បំព្រង។

នៅ​ថ្ងៃ ២៧ និង ២៨ ខែមីនា ឆ្នាំ ២០២៤ នេះ រៀបចំ​ឡើង​នៅ​គេហដ្ឋាន​​សម្ដេច សុខ អាន លើ​​ផ្លូវ​សម្ដេច​ប៉ាន សម្រាប់​ពេល​ល្ងាច​ថ្ងៃ ២៨ ទទួលទាន​ភោជនីយាហារ​គឺ​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​អន្តរជាតិ​ជ្រោយចង្វារ OCIC៕