ថ្ងៃចូលរោងមង្គលការរបស់លោក សុខ សង្វារ កូនប្រុសពៅសម្ដេចវិបុលបញ្ញា សុខ អាន និងកញ្ញា អ៊ឹង ឈីវលី ហៅ លីលី ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី និងជាកូនស្រីរបស់លោកស្រីឧកញ៉ា កែវ មុំ កាលពីថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ មានឥស្សរជន ថ្នាក់ដឹកនាំជាតិ អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយសជាច្រើន បានចូលរួម ក្នុងនោះក៏មានវត្តមានដ៏លេចធ្លោរបស់លោកស្រី សំអាង លក្ខិណា កូនស្រីអ្នកឧកញ៉ា សំ អាង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវឌ្ឍនៈ ដែលជាបងថ្លៃកូនកំលោះកូនក្រមុំ។
![](https://www.oknha.news/wp-content/uploads/2024/03/432990926_970642077755195_707639742463878863_n-683x1024.jpg)
ក្នុងថ្ងៃទី១ នៃពិធីសិរីមង្គលដ៏ធំបែបអភិជននេះ គេឃើញមានវត្តមាន អ្នកឧកញ៉ា ភាព ហៀក ប្រធានស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប, លោកស្រីឧកញ៉ា គួន ធីតា ប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យអន្តរជាតិ អរៀនដា រួមទាំងវត្តមានថ្នាក់ដឹកនាំជាតិរួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ, លោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, លោកស្រី ហ៊ុន ម៉ាណា កូនស្រីសម្តេចតេជោ ហ៊ុន សែន និងលោកស្រី យឹម ឆៃលីន ភរិយារបស់លោក ហ៊ុន ម៉ានី។
![](https://www.oknha.news/wp-content/uploads/2024/03/433132062_970645371088199_5417042216575506317_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433263159_970649984421071_4590894212678152164_n-1024x683.jpg)
ជាមួយគ្នានេះដែរ លោកស្រី សំអាង លក្ខិណា កូនស្រីអ្នកឧកញ៉ា សំ អាង និងស្វាមីគឺ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចូលរួមនិងបានបង្ហាញភាពសប្បាយរីករាយយ៉ាងផ្អែមល្ហែម ក្នុងថ្ងៃមង្គលរបស់ប្អូនៗ។
គួរបញ្ជាក់ថា ក្នុងថ្ងៃទី១ ម្សិលមិញនេះកូនប្រុសស្រី និងកូនប្រសាររបស់សម្ដេចវិបុលបញ្ញា សុខ អាន និងលោកស្រី ថេង អាយអាន្នី បានអញ្ជើញចូលរួមទាំងអស់គ្នា រួមមាន៖ ១)អ្នកស្រី សុខ សូម៉ា ដែលកូនស្រីច្បងសម្ដេច សុខ អាន ២)លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងភរិយាលោកស្រី ហ៊ុន ម៉ាលី ៣)លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងភរិយាលោកស្រី សំអាង លក្ខិណា និង ៤)លោក សុខ សូកេន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងភរិយាលោកស្រី ចម ក្រស្នា៕
![](https://www.oknha.news/wp-content/uploads/2024/03/432994448_970643494421720_8917099128156960031_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433001167_970650207754382_3451993642361382344_n-683x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433130357_970647527754650_5848028373693568034_n-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433259671_970647764421293_1946450793823004474_n-682x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433285028_970641704421899_1767209429286784517_n-1024x683.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433447360_970643177755085_5594617908397494209_n-1024x682.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/434663128_970643537755049_9066368263635396982_n-683x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/434641775_970643441088392_6157678507594526625_n-683x1024.jpg)
![](https://www.oknha.news/wp-content/uploads/2024/03/433002406_970646557754747_6031851594665804663_n-683x1024.jpg)
រូបភាព៖ The Ring