ឧកញ៉ា ឡាយ ប៊ុនថេត ក្លាយជាសមាជិកថ្មីរបស់សភាពាណិជ្ជកម្មកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ប៊ុនថេត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែតវ៉ានស៍ អុីកូ-អេហ្គ្រីហ្សូន ឯ.ក (Advanced Echo-Agrizone Co., Ltd) ​បាន​ក្លាយ​ជា​សមាជិកថ្មី​របស់​សភា​ពាណិជ្ជកម្ម​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាសព័ត៌មាន​​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡាយ ប៊ុនថេត ត្រូវបានព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ​​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​​​​​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​​ «ឧកញ៉ា» កាលពី​ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។ លោក ឡាយ ប៊ុនថេត ក៏ត្រូវបានគេស្គាល់ថា​ជា​​​​ម្ចាស់បុរី នគរថ្មី មាន​ទីតាំងស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ផងដែរ។

សភាពាណិជ្ជកម្ម​កម្ពុជា​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៥ ដោយ​មាន​ទំនាក់​ទំនង​នៅទូទាំង​ប្រទេស ព្រមទាំង​ដៃ​គូ​កម្រិត​តំបន់ ​និង​ពិភព​លោក។ បច្ចុប្បន្ន​ មាន​សភាពាណិជ្ជកម្ម​កម្ពុជា មានសភាពា​ណិជ្ជកម្មរាជ​ធានី​-ខេត្ត ចំនួន​សរុប១៨ ដែលស្ថិតនៅ​ក្រោម​សភាពាណិជ្ជកម្ម​កម្ពុជា។

សូមជម្រាបថា សភាពាណិជ្ជកម្ម​ គឺ​​ជា​ស្ថាប័នគ្រឹះស្ថានសាធារណៈមួយនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្ម​ មិនសំដៅ​រកប្រាក់​ចំណេញ ​ដែល​សមាជិក​ភាព​មាន​លក្ខណៈ​ស្ម័គ្រ​ចិត្ត​ និង​ជា​ស្ថាប័ន​តំណាងការពារ​ផល​ប្រយោជន៍ជូន​វិស័យ​ឯកជន​​​លើ​ផ្នែក​ពាណិជ្ជកម្ម​ ឧស្សាហកម្ម សិប្បកម្ម​ សេវាកម្ម​ និង​កសិកម្ម ដោយ​ធ្វើ​សកម្ម​ភាព​បម្រើ​ឱ្យ​សេដ្ឋកិច្ចជាតិ ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​​នៅ​ទូទាំង​ប្រទេស និងនៅក្នុងក្របខ័ណ្ឌអន្តរជាតិ៕