ឧកញ៉ា តែ តាំងប៉ ផ្ញើសារចូលរួមរំលែកទុក្ខ អ្នកឧកញ៉ា លាង ម៉េង និងឧកញ៉ា លឹម វុទ្ធី ចំពោះមរណភាពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល អនុប្រធាន ក្រុមប្រឹក្សាភិបាល សមាជិក-សមាជិកា និងលេខាធិការដ្ឋាននៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងFASMEC នៅថ្ងៃទី១៨ ខែមេសា នេះ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសកអ្នកឧកញ៉ា គឹម ចំរើន (លឹម តេកអៀក) ដែលត្រូវជាឪពុកបង្កើតរបស់លោកជំទាវ គឹម ចាន់ណា (ភរិយា អ្នកឧកញ៉ា លាង ម៉េង), លោកឧកញ៉ា លឹម វុទ្ធី និងត្រូវជាឪពុកក្មេករបស់អ្នកឧកញ៉ា លាង ម៉េង ដែលបានធ្វើមរណកាល កាលពីថ្ងៃពុធ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០:០៥ នាទីព្រឹកក្នុងជន្មាយុ ៨៣ឆ្នាំ ដោយជរាពាធ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ន សពអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លីម តេកអៀក) កំពុងតម្កល់នៅគេហដ្ឋានលេខ២៣ ផ្លូវលេខ១៧ គំរោង២ បុរីប៉េងហួតបឹងស្នោរ រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា។ ដំណឹងនេះចាត់ទុកជាសេចក្តីគោរពអញ្ជើញដល់ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយនៃសពដើម្បីចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសពឲ្យបានគ្រប់ៗគ្នា៕