ឧកញ៉ា ចាន់ សុឃាំង និងឧកញ៉ា ឡាយ ឈុនហួ ចូលរួមកិច្ចប្រជុំពិភាក្សាលើការគាំទ្រដល់ស្ថេរភាពថ្លៃកសិផល ជាពិសេសតម្លៃស្រូវ

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានដឹកនាំសមាជិក សមាជិកានៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមនៅក្នុងកិច្ចប្រជុំពិភាក្សាស្ដីពី “ការគាំទ្រដល់ការ​អនុវត្តគោលនយោបាយអាទិភាពទី៥ និងទី៦” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះក៏បានផ្ដោតពិភាក្សាទៅលើការគាំទ្រដល់ស្ថេរភាពថ្លៃកសិផល ជាពិសេសតម្លៃស្រូវ និងការចូលរួមអនុវត្តន៍កម្មវិធីរបស់រសហគមន៍កសិកម្មទំនើបផងដែរ។ ជាមួយគ្នានេះ កិច្ចប្រជុំក៏បានពិភាក្សា លើតួអង្គអ្នកទិញ និងគ្រប់តួអង្គពាក់ព័ន្ធ តាមរយៈយន្តការសម្របសម្រួលដូចជា ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធានាគុណភាព និងការរៀបចំផលិតកម្មតាមកិច្ចសន្យា ដើម្បីធានាទំនុកចិត្តនិងស្ថិរភាពតម្លៃ។

ក្នុងបរិបទវិបត្តិសកលនាពេលបច្ចុប្បន្ន ការតភ្ជាប់ខ្សែច្រវាក់តម្លៃជាកញ្ចប់បែបនេះ គឺផ្ដល់ភាពច្បាស់លាស់និង​ប្រាកដ​ប្រជា​សម្រាប់ការផលិតរបស់ប្រជាកសិករ និងការកែច្នៃរបស់វិស័យឯកជន សំដៅលើកកម្ពស់ប្រសិទ្ធភាព​សេដ្ឋកិច្ច និងសន្តិសុខស្បៀង៕