លោកឧកញ៉ា ហ៊ួត ជា ក្រោយជួបមេធាវី គី តិច កោតសរសើរគុណតម្លៃមិនដាច់ពីមាត់

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ហ៊ួត ជា ប្រធានក្រុមហ៊ុន ហ៊ួត ជា គ្រុប នៅព្រឹកថ្ងៃនេះ ថ្លែងក្រោយជំនួបជាមួយឯកឧត្តម គី តិច បានកោតសរសើរ និងគុណតម្លៃដល់លោកមេធាវី ប្រធានមេធាវីស័គ្រចិត្តសម្តេចតេជោសែន មិនដាច់ពីមាត់ និងបានបង្ហាញ ៧ ចំណុច ដែលលោកឧកញ៉ា យកជាគំរូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា ហ៊ួត ជា មានប្រសាសន៍ថា សូមគោរពនិងកោតសសើរគុណតំលៃរបស់ឯកឧត្តម គី តិច មិនឆ្មើងឆ្មៃ, រួសរាយរាក់ទាក់, សម្តីនិងកាយវិការមួយៗ, ច្បាស់លាស់ មានការណែនាំល្អ ៗ, អោយតំលៃមនុស្ស, មានការប្រុងប្រយ័ត្នខ្ពស់ គិតគូវែងឆ្ងាយ និងគ្រួសារមានសុភមង្គល រស់នៅសុខដុមរម្យនា។

លោកឧកញ៉ាម្ចាស់ក្រុមហ៊ុនលក់សម្ភារៈសំណង់ដ៏ល្បីមួយនេះ បានបញ្ជាក់ថា ខ្ញុំនិងព្យាយាម យកជាគំរូដ៏ល្អមួយនេះ ពិសេសវិលរកចំនុចចុងក្រោយ៕