អ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសជ្រើសរើសអ្នកបម្រើលើកម្ហូប នៅក្នុងភូមិគ្រឹះ ចំនួន ៣រូប ប្រាក់ខែ ៥០០ដុល្លារអាម៉េរិក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការប្រកាសរបស់អ្នកឧកញ៉ា លក្ខខណ្ឌនៃការជ្រើសរើសគឺ ភេទស្រី អាយុក្រោម ២៥ឆ្នាំ មានរូបសម្បត្តិសមរម្យ។ ចំពោះម៉ោងធ្វើការ មួយថ្ងៃធ្វើការចំនួន ៤ម៉ោង ចាប់ពីម៉ោង ៥៖៣០នាទីល្ងាច រហូតដល់ ៩៖៣០នាទីយប់ និងធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍។
សូមជម្រាបថា អ្នកឧកញ៉ា ហុង ពីវ ជាម្ចាស់បុរីពិភពថ្មី និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា គឺជាសប្បុរសជនដែលលេចធ្លោរជាងគេមួយរូប ដែលតែងបរិច្ចាគថវិកាផ្ទាល់ខ្លួនរាប់លានដុល្លារ សម្រាប់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើកិច្ចការងារសប្បុរសធម៌ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា និងកាកបាទក្រហមកម្ពុជា៕



