ឧកញ៉ា ងួន ម៉េងតិច តំណាងអ្នកឧកញ៉ា គិត ម៉េង ចូលរួមសិក្ខាសាលាផ្តល់សុពលភាពលើការសិក្សាស្រាវជ្រាវរបស់ធនាគារ ADB និងអង្កការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា”

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃអង្គារ ទី៥ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានចូលរួមក្នុងពិធីបើកសិក្ខាសាលាពិនិត្យលើការសិក្សាស្រាវជ្រាវរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអង្គការ UNCTAD ស្តីពី “ការត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា” នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីបើកសិក្ខាសាលានេះ បានប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានវត្តមានចូលរួមដោយលោក Milan Thomas សេដ្ឋវិទូជាន់ខ្ពស់ប្រចាំកម្ពុជារបស់ ADB និងលោក Paul Akiwumi នាយកផ្នែកកិច្ចការអាហ្រ្វិក និងកិច្ចការប្រទេសអភិវឌ្ឍន៍តិចតួច នៃអង្គការ UNCTAD ព្រមទាំង ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនជាច្រើនរូបផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានគូសបញ្ជាក់ថា សិក្ខាសាលានៃការសិក្សាស្រាជ្រាវនេះធ្វើឡើងក្នុងគោលបំណង ធ្វើការវិភាគលម្អិត និងផ្តល់អនុសាសន៍គោលនយោបាយពាណិជ្ជកម្ម ដើម្បីកម្ពុជាត្រៀមខ្លួនចាកចេញពីចំណាត់ថ្នាក់ជាប្រទេសអិភិវឌ្ឍន៍តិចតួច នៅក្នុងឆ្នាំ២០២៩ ខាងមុខ៕