អ្នកឧកញ៉ា សួរ វីរៈ ចូលរួមជាមួយប្រតិភូសមាគម IDI ចុះទស្សនកិច្ច និងប្រជុំពិភាក្សាជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ បានចូលរួមជាមួយគណៈប្រតិភូ ជាថ្នាក់ដឹកនាំ និងសមាជិកសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត ហោ សេរីវឌ្ឍន៍ អញ្ជើញចុះទស្សនកិច្ច និងប្រជុំពិភាក្សាជាមួយវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបប្រជុំដ៏សំខាន់នេះ ត្រូវបានទទួលយ៉ាងកក់ក្តៅ ពីឯកឧត្តម ហុង រ៉ាដា អនុរដ្ឋលេខាធិការ និងជាប្រធានគម្រោង ឯកឧត្តម កែវ សុជាតិ អគ្គនាយកវិទ្យាស្ថានជាតិ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីររាជធានី នៃក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

អ្នកឧកញ៉ា សួរ វីរៈ បានបង្ហាញចំណាប់អារម្មណ៍បែបនេះថា៖ “កម្មវិធីជំនួបនេះ ជាកម្មវិធីមួយល្អអាចជួយដល់អ្នកបង្កើតអាជីវកម្មថ្មី (Startup) និងសហគ្រាសធុនតូច និងមធ្យម (SME) ដែលកំពុងប្រកបអាជីវកម្មឬសិប្បកម្មផ្សេងៗ ឱ្យមានស្តង់ដាខ្ពស់ជាងមុន បានល្អជាងមុន ទាំងគុណភាព និងផលិតភាព”។

សមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ បានគូសបញ្ជាក់ថា ជំនួបពិភាក្សានេះជាគោលបំណង ដើម្បីស្វែងយល់ស្តីពីការគាំទ្ររបស់វិទ្យាស្ថានទៅអ្នកផលិតទាំងអស់ ក្រោមជំនួយរបស់សាធារណៈរដ្ឋកូរ៉េ។ វិទ្យាស្ថានមានការផ្តល់ជូននូវ ៣ ចំណុចសំខាន់ៗរួមមាន៖ ទី១ ការផលិតគម្រូផលិត, ទី២ ការធ្វើតេស្តស្តង់ដាផលិតផល និងទី៣ ការប្រឹក្សាយោបល់ក្នុងការផលិត៕