រាជធានីភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង មានមោទនភាពប្រកាសការសម្ពោធជាផ្លូវការនូវ Royal Group Wellness Center ដែលជាមជ្ឈមណ្ឌលសុខុមាលភាពអន្តរជាតិលំដាប់ខ្ពស់ឈានមុខគេរបស់កម្ពុជា។ ពិធីសម្ពោធជាផ្លូវការនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាក្រកម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប រួមជាមួយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងជាប្រធានសមាគមសិល្បករខ្មែរ ព្រមទាំងមានការអញ្ជើញចូលរួមពី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូប។

Royal Group Wellness Center នាំមកនូវយុគសម័យថ្មី ក្នុងវិស័យសុខាភិបាល និងសុខុមាលភាព សម្រាប់ប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវវឌ្ឍនភាពចុងក្រោយបំផុតជាមួយនឹងការថែទាំផ្ទាល់ខ្លួន ប្រកបដោយការយកចិត្តទុកដាក់។ មជ្ឈមណ្ឌលនេះ បង្កើតឡើងសម្រាប់លើកកម្ពស់ ការស្តារឡើងវិញសុខុមាលភាព និងភាពរស់រវើក ដោយផ្តល់ជូនភ្ញៀវនូវវិធីសាស្រ្តរួមបញ្ចូលគ្នា ដើម្បីសុខុមាលភាព។
មជ្ឈមណ្ឌលនេះ មានលក្ខណៈពិសេស នៃការព្យាបាលបំប្លែងមួយចំនួន ក្នុងនោះរួមមាន ការព្យាបាល Photobiomodulation ដំបូងគេនៅកម្ពុជា ដែលត្រូវបានគាំទ្រដោយការស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនឆ្នាំ និងភាពជាដៃគូជាមួយថ្នាក់ដឹកនាំអន្តរជាតិ ផ្នែកវេជ្ជសាស្ត្រកោសិកា។
នៅក្នុងបទបង្ហាញរបស់លោក Raymond Kirwan នាយកប្រតិបត្តិនៃក្រុមហ៊ុន Royal Group Wellness Center បានលើកឡើងថា មជ្ឈមណ្ឌលនេះ តំណាងឱ្យវឌ្ឍនភាពរបស់កម្ពុជា ឆ្ពោះទៅរកការថែទាំបង្ការ ផ្អែកលើភស្តុតាង និងការថែទាំបំប៉ន។ លោកបានឱ្យដឹងថា មជ្ឈមណ្ឌលនេះបង្ហាញពីយុគសម័យថ្មី នៃកិច្ចសហប្រតិបត្តិការ រវាងវិស័យសុខាភិបាលរដ្ឋ និងឯកជន ជំរុញនវានុវត្តន៍ លើកកម្ពស់ភាពរស់រវើក និងពង្រឹងគុណភាពជីវិតរបស់ប្រជាជាតិ។ Royal Group Wellness Center ត្រូវបានរៀបចំឡើងដើម្បីផ្តល់ការព្យាបាលសុខុមាលភាពលំដាប់អន្តរជាតិ និងការស្តារកម្លាំងឡើងវិញ គាំទ្រដល់រដ្ឋាភិបាលក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែមានសុខភាពល្អ មាំមួន និងធន់ជាងមុន។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានថ្លែងអំណរគុណ ចំពោះដៃគូទាំងអស់ សម្រាប់ការគាំទ្រជាបន្តបន្ទាប់របស់ពួកគាត់ ដោយបន្ថែមថា មជ្ឈមណ្ឌលសុខភាពថ្មីនេះ គឺជាផ្នែកមួយ នៃចក្ខុវិស័យទូលំទូលាយរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ជាគោលដៅក្នុងតំបន់សម្រាប់សុខុមាលភាព សុខភាព និងការរស់នៅប្រកបដោយចីរភាព។
ការបើកសម្ពោធ Royal Group Wellness Center គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងវិស័យសុខាភិបាល និងបដិសណ្ឋារកិច្ច ដែលកំពុងរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ដោយដាក់ប្រទេសកម្ពុជា ជាគោលដៅ ដែលកំពុងរីកចម្រើនសម្រាប់ទេសចរណ៍សុខភាព និងសុខុមាលភាពអន្តរជាតិ។
សូមជម្រាបថា ស្របពេលជាមួយនឹងពិធីសម្ពោធដ៏មហោឡារិកនេះ Royal Group Wellness Center ក៏កំពុងផ្តល់ជូននូវកម្មវិធីពិសេសៗ ជាបន្តបន្ទាប់ ដោយអញ្ជើញភ្ញៀវឱ្យមកទទួលបទពិសោធន៍នូវថាមពល នៃការផ្លាស់ប្តូរនៃសុខុមាលភាព។ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ដើម្បីចាប់ផ្តើមដំណើរឆ្ពោះទៅរកសុខភាពល្អ ភាពក្មេងជាងវ័យ និងភាពរស់រវើករបស់លោកអ្នកជាមួយនឹង Royal Group Wellness Center៕











