មកមើលទិដ្ឋភាពថ្ងៃចូលរោងជ័យ នៃពិធីមង្គលការកូនប្រុសឧកញ៉ា លី ឆេង ម្ចាស់សាលា ប៊ែលធី

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុម​ប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ បាន​រៀបចំពិធីសិរីមង្គលសូត្រមន្ត (ថ្ងៃចូលរោងជ័យ) ពិធីអាពាហ៍ពិពាហ៍កូនប្រុស កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអាពាហ៍ពិពាហ៍នេះ កូនប្រុសនាម លី ប៊ុនឆៃ ជាកូនប្រុសរបស់ លោកឧកញ៉ា លី ឆេង និងកូនស្រីនាម លី លក្ខណា។ លោក លី ប៊ុនឆៃ បច្ចុប្បន្នមានតួនាទីជា អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រង​នាយក​សាខា នៃសាលា ប៊ែលធី អន្តរជាតិ ហើយត្រូវបានគេស្គាល់ច្បាស់ថាជា លោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ។

សិរីសួស្តីពិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំ​ត្រកូលរាមច្បងទាំងសងខាង​យ៉ាងឱឡារិក​តាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទង​រំលេចដោយពណ៌ក្រហមស្រស់យ៉ាងប្រណិត៕

រូបភាព៖ The Ring