ឧកញ៉ា ប៉ិច បូឡែន អំពាវនាវឱ្យពលរដ្ឋខ្មែរធ្វើរឿងមួយ បើអាណិតស្រលាញ់ប្រទេសជាតិ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ឱ្យវិនិយោគ​បន្ថែម​លើការអប់រំខ្លួនឯង និងកូនចៅជំនាន់ក្រោយ បើអាណិតស្រលាញ់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គម លោកឧកញ៉ា បានលើកឡើងបែបនេះថា៖ “បើយើងអាណិត ស្រលាញ់ប្រទេសជាតិយើង ចង់ឱ្យប្រទេសជាតិយើងខ្ពង់ខ្ពស់ មានកិត្តិយសឧត្តុង្គឧត្តម សូមវិនិយោគលើការអប់រំខ្លួនឯង និងកូនចៅជំនាន់​ក្រោយរបស់កម្ពុជាយើង”។

លោកឧកញ៉ាអគ្គនាយក បានបន្ថែមថា វិស័យណាក៏ដោយអាចរីកចម្រើនទៅបាន លុះណាយើងមានចំណេះដឹង​ខ្ពស់ ជំនាញច្បាស់ ចរិតល្អមាំទាំសមស្រប សុខភាពល្អ និងឆន្ទៈ មនសិការស្រលាញ់សង្គមជាតិពិតប្រាកដ។

សូមជម្រាបថា កន្លងមក ឧកញ៉ា ប៉ិច បូឡែន ក៏ធ្លាប់បានលើកឡើងផងដែរថា ប្រទេសកម្ពុជាយើងពិតជាត្រូវការ​មូលធនមនុស្សល្អៗច្រើនទៀតណាស់ ដើម្បីអភិវឌ្ឍប្រទេសមួយនេះឱ្យរីកចម្រើន​ស្មើមុខស្មើមាត់នឹង​ប្រទេសជិត​ខាង កុំឱ្យគេនៅបន្តមើលងាយយើង។ លោកឧកញ៉ា ក៏បានអំពាវនាវដល់អ្នកមានលទ្ធភាព​ សូមជួយវិនិយោគ​បន្ថែម​លើវិស័យអប់រំផងដែរ៕