មកមើលទិដ្ឋភាពពិធីមង្គលការកូនស្រី អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី (PTC Computer Co., Ltd) និងលោកជំទាវអ្នកឧកញ៉ា តាំង វួចឡាយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំពិធីសិរីមង្គលអាពាហ៍​ពិពាហ៍ដ៏ធំមួយជូនដល់កូនស្រី នៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីឥស្សរជន និងអ្នកជំនួញធំៗ​ជាច្រើនរូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលនេះ កូនប្រុសនាម គឹម សុវណ្ណរតនៈ និងកូនស្រីនាម អុឹង ប៉ងុីង ត្រូវជាកូនស្រី អ្នកឧកញ៉ា អុឹង សែ និងអ្នកឧកញ៉ា តាំង វួចឡាយ។ ពិធីមង្គលនេះ បានរៀបចំតុបតែងយ៉ាងប្រណិត ដោយមានការដេគ័រជាមួយ​នឹងផ្កាពណ៌ស្វាយ រំលេចជាមួយនឹងហ្វុនក្បាច់រចនាពណ៌មាស ដែលបង្ហាញពីឧត្តមភាព និងភាពថ្លៃថ្នូរ។

ក្នុងការចូលរួមអបអរសាទរដល់គូស្វាមីភរិយាថ្មី គេឃើញមានការអញ្ជើញចូលរួមពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំមួយចំនួនទៀត។

ជាមួយគ្នានេះដែរក៏មានវត្តមាន លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប រួមមាន៖ លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន និងលោកជំទាវ, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ពៅ, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង, អ្នកឧកញ៉ា ជឹង សុគន្ធាវី, អ្នកឧកញ៉ា ទី ពិសិដ្ឋ, អ្នកឧកញ៉ា វិញ ហួរ, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, លោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌, ឧកញ៉ា ហៀង ប៊ុនប៉េង ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ា អ្នកមុខអ្នកការ​ជា​ច្រើនរូបទៀត។

សូមជម្រាបថា អ្នកឧកញ៉ា អុឹង សែ ជាជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា, អគ្គនាយកក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី (PTC Computer Co., Ltd) និងជា​សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា។ រីឯភរិយារបស់លោកគឺ អ្នកឧកញ៉ា តាំង វួចឡាយ ជាសហស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន ភីធីស៊ី កុំព្យូទ័រ ខូ អិលធីឌី និងជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា៕

រូបភាព៖ The Ring