អ្នកឧកញ៉ា ឡាយ លីហួ និងលោកជំទាវ ឡៃ ស៊ូយៀក ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនដុល្លារ សម្រាប់កងទ័ពជួរមុខ និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡាយ លីហួ និងលោកជំទាវ ឡៃ ស៊ូយៀក សមាជិកសមាគមឧកញ៉ាកម្ពុជា, ម្ចាស់ប្រេន Miss Sunflower និងការ៉ាសលក់រថយន្ត HY 9999 Auto បានប្រកាសចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ៥០ម៉ឺនដុល្លារ សម្រាប់កងទ័ពជួរមុខ និងជនភៀសសឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឡៃ ស៊ូយៀក បានលើកឡើងបែប​នេះថា៖ “នាងខ្ញុំ និង ស្វាមី ឯកឧត្តមអ្នកឧកញ៉ា ឡាយ លីហួ ថ្នាក់ដឹកនាំ HY Global ប្រេន Miss Sunflower និង ការ៉ាស HY 9999 Auto សម្រេចឧបត្ថម្ភទឹកប្រាក់សរុប ៥០ម៉ឺនដុល្លារ  ដោយឃើញពីភាពខ្វះខាតជាក់ស្តែង របស់ កងទ័ព និងបងប្អូនភៀសសឹក រាប់ម៉ឺនគ្រួសារ។ គ្រប់របាយការណ៍ នឹងត្រូវបានកត់ត្រា ទទួលដឹងលឺ ដោយ​ឯកឧត្តម​ខេង សៅ វិបុត្ត ប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សានិងជំនួយការក្រសួងមហាផ្ទៃ”។

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា ឡាយ លីហួ និងលោកជំទាវ ឡៃ ស៊ូយៀក គឺជាការចូលរួមចំណែកលើក​ទឹកចិត្ត ដល់កងទ័ពកម្ពុជា​ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាព​ទឹកដី​នៅតាម​បណ្តោយ​ព្រំដែនកម្ពុជា-ថៃ។ ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួម​ឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញ​ពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុត​ពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕