ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ចូលរួមពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចូលកំពង់ផែ​កោះស្តេច

ជុំវិញ​ឧកញ៉ា

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និង លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រារព្ធពិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវបេតុងអាមេ ដែលជាអំណោយរបស់ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ប៊ុន ចន្ធូ ព្រមទាំងបុត្រាបុត្រី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្លូវបេតុងអាមេនេះ មានប្រវែង ២,០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងបានបំពាក់ បង្គោលសូឡាបំភ្លឺសងខាងផ្លូវ ដែលជាផ្លូវចូលកំពង់ផែកោះស្តេច ស្ថិតនៅភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ផ្លូវបេតុងថ្មី​នេះ បានចំណាយថវិកាសាងសង់សរុបប្រមាណ ៥៦០,០០០ ដុល្លារអាមេរិក។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក, លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក, មន្រ្តីរាជការជុំវិញស្រុក លោក លោកស្រី ព្រមទាំង​ប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

សូមជម្រាបថា កម្មវិធីនេះបានប្រព្រឹត្តទៅនៅផ្លូវចូលកំពង់ផែកោះស្តេច ខេត្តកោះកុង ដែលជាសមិទ្ធផល​ដ៏មាន​សារៈសំខាន់ក្នុងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ការធ្វើដំណើរ សុវត្ថិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច​មូលដ្ឋាន​ក្នុងតំបន់៕