លោកស្រី សុខ រស្មី ម្ចាស់ប្រេនសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណាព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ផ្តល់គោរមងារ លោកស្រី សុខ រស្មី ម្ចាស់ក្រុមហ៊ុន សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ជា «ឧកញ៉ា» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី សុខ រស្មី ជាកូនរបស់ អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា និងជាភរិយារបស់ ឧកញ៉ា ឡោក ដារិទ្ធ អគ្គនាយកក្រុមហ៊ុនសារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស និងជាសមាជិកសមាគមឧកញ៉ាកម្ពុជា។ បច្ចុប្បន្ន​លោកស្រី ក៏ជាសមាជិកក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

សូមជម្រាបថា លោកស្រី សុខ រស្មី បានចាប់ផ្តើមអាជីវកម្ម សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស កាលពីដើមឆ្នាំ២០២៣ បន្ទាប់ពី​បាន​ដកស្រង់នូវបទពិសោធន៍ដោយផ្ទាល់ទាំងគុណភាព ប្រសិទ្ធភាព នៃអាហារបំប៉ន សារ៉ាយសមុទ្រ ដែលមាន​ប្រភពផលិត នៅប្រទេសបារាំង និងមានអ្នកប្រើប្រាស់រាប់លាននាក់ជុំវិញពិភពលោក។ ក្រៅពីការបង្កើត​ការងារ​ដោយផ្ទាល់និងដោយប្រយោល ដល់ប្រជាជនក្នុងស្រុក លោកស្រី តែងតែចូលរួមសកម្មភាពសប្បុរសធម៌ តាមរយៈ​ការជួយដល់កុមារកំព្រា ជនពិការ ទុរគតជន ស្រ្តីមេម៉ាយ មនុស្សចាស់ជរា និងកាកបាទក្រហមកម្ពុជា​ផងដែរ៕