ក្រុមហ៊ុនទូកល្បឿនលឿន របស់អ្នកឧកញ៉ា ទៀ វិចិត្រ ត្រៀមប្រកាសដំណឹងល្អមួយ ក្រោយរត់សាកល្បងពី កំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែទេសចរណ៍ខេត្តកំពត

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនទូកល្បឿនលឿន ជីធីវីស៊ី ស្ពីដប៊ូត (GTVC Speedboat) របស់អ្នកឧកញ៉ា ទៀ វិចិត្រ ត្រៀមនឹងប្រកាស​ដំណឹងល្អមួយជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បន្ទាប់ពីការរត់សាកល្បងពី កំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែទេសចរណ៍ខេត្តកំពត បានយ៉ាងរលូន កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប (GTVC Group) បានដឹកនាំក្រុមការងារ និងបុគ្គលិកក្រុមហ៊ុនទូកល្បឿនលឿន ជីធីវីស៊ី ស្ពីដប៊ូត ចុះទស្សនកិច្ច​តាម​ផ្លូវទឹក ទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

ក្រោយដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ អ្នកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះសារបែបនេះថា៖ “ខ្ញុំគិតថា តាមផ្លូវសមុទ្រចេញពី ខេត្តកំពត-ខេត្តព្រះសីហនុ-កោះរ៉ុង-កោះស្តេច ដូចជាមិនមានបញ្ហាក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍នោះទេ សុំតែការគាំទ្រពីបងប្អូនម្នាក់មួយៗមកគឺអស់ចិត្តហើយ”។

យ៉ាងណាមិញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រុមហ៊ុនទូកល្បឿនលឿន GTVC Speedboat បានបង្ហាញសារផងដែរថា បន្ទាប់ពីការរត់សាកល្បងពី កំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែទេសចរណ៍ខេត្តកំពត ក្រុមហ៊ុនអូប័រ 𝐆𝐓𝐕𝐂 𝐒𝐩𝐞𝐞𝐝𝐛𝐨𝐚𝐭 នឹងមានដំណឹងល្អជូនបងប្អូនទាំងអស់គ្នាក្នុងពេលឆាប់ៗនេះ៕