លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប អញ្ជើញចូលរួមពិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុស ថៅកែចុងភៅលំដាប់ប្រទេស តាំង តិច ម៉េង

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី១៩-២០ ខែមីនា ឆ្នាំ២០២៦នេះ សម្ដេច ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងភ្ញៀវកិត្តិយស អ្នកមុខ អ្នកការ ជាច្រើនរូប បានផ្ដល់កិត្តិយសអញ្ជើញចូលរួមក្នុងកម្មវិធីសិរីមង្គលអាពាហ៍ពិពាហ៍កូនប្រុស ថៅកែចុងភៅលំដាប់ប្រទេស តាំង តិច ម៉េង ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសិរីមង្គលការដ៏ធំមួយនេះ កូនប្រុសនាម តាំង ឃុនថៃ ត្រូវជាកូនរបស់លោក តាំង គឹមតេង (ទី តាំង តិច ម៉េង) និងលោកស្រី ឈួ លីហួរ (ប៊ូ លី)។ ចំណែកកូនស្រីនាម ជា សុភា ត្រូវជាកូនរបស់លោក គួច ជាតុង និងលោកស្រី ឈួ លីជូ។

ក្នុងឱកាសនេះដែរ ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មីខាងលើនេះ ក៏មានការផ្ដល់កិត្តិយសអញ្ជើញចូលរួមពី លោកអ្នកឧកញ៉ា ភូ ហុងស៊ួន ស៊ីគង់ទ្រីវ, អ្នកឧកញ៉ា សុខ ឆេង ព្រមទាំងអ្នកឧកញ៉ា ឧកញ៉ាៗ អ្នកមុខអ្នកការជាច្រើនរូបទៀត៕

រូបភាព៖ The Ring