អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោកជំទាវ ព្រមទាំង ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា សូមសម្តែងនូវក្តីអំណរសាទរឥតឧបមា និង សូមគោរពជូនពរ ឯកឧត្តមបណ្ឌិត សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសដ៏ប្រសើរប្រពៃថ្លៃថ្លានៃខួបកំណើត របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

ក្នុងខ្លឹមសារលិខិតជូនពរ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា សូមគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សូមមាន សុខភាពល្អបរិបូណ៌ កម្លាំងពលាំងមាំមួន បញ្ញាឈ្លាសវ និងអាយុយឺនយូរ ដើម្បីបន្តបេសកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យ កាន់តែរីកចម្រើន និងជោគជ័យនូវសមិទ្ធិផលធំៗបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំសូមគោរពកោតសរសើរដោយស្មោះចំពោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដោយមិនខ្លាចនឿយហត់ ដើម្បីជាឧត្តមប្រយោជន៍ដល់ជាតិ មាតុភូមិ និងប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។
យើងខ្ញុំជឿជាក់យ៉ាងមុតមាំថា ឯកឧត្តមឧបនាយករដ្ឋមន្តី នឹងបន្តចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមមាគ៌ាដឹកនាំដ៏ថ្លៃថ្លា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំប្រសិទ្ធពរជ័យ ជូនដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។




