ឧកញ៉ា ហេង ឡុង សូមក្រាបថ្វាយបង្គំ និងគោរពអរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសម្របសម្រួលរឿងបំណុលរបស់ខ្លួន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង ឡុង សូមក្រាបថ្វាយបង្គំ និងគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានជួយសម្របសម្រួលរឿងបំណុលរបស់ខ្លួន ដែលកំពុងប្រឈម នាពេលបច្ចុប្បន្ន។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម នាល្ងាចថ្ងៃសៅរ៍នេះ លោកឧកញ៉ា ហេង ឡុង បានបង្ហោះសារបែបនេះថា៖ “នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីមានព័ត៌មានពាក់ព័ន្ធនឹងបណ្ដឹងរបស់ខ្ញុំបាទ ក្នុងករណីជំពាក់ប្រាក់ចំនួន ៣៣០,១៥១.៧០ ដុល្លារអាមេរិក រឿងរ៉ាវនេះបានជ្រាបដល់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ សម្ដេចទាំងទ្វេបានមេត្តាជួយសម្របសម្រួលជាមួយម្ចាស់បំណុលខាងលើ ក៏ដូចជាម្ចាស់បំណុលផ្សេងៗទៀត ដែលខ្ញុំបាទកំពុងប្រឈមមុខ”។

លោកឧកញ៉ា និងភរិយា សូមក្រាបថ្វាយបង្គំ និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះសម្ដេចទាំងទ្វេ ដែលបានមេត្តាជួយស្រោចស្រង់ជីវិត កិត្តិយស និងផ្ដល់កម្លាំងចិត្តដល់រូបលោកទាំងពីរក្នុងគ្រាលំបាកនេះ។

លោកឧកញ៉ា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា សម្ដេចទាំងទ្វេ និងក្រុមគ្រួសារ ឱ្យមានសុខភាពល្អ បរិបូរណ៍កម្លាំង ព្រះជន្មាយុយឺនយូរ និងបន្តជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជារៀងរហូត៕