នាយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឧកញ៉ា កែវ បូណ៌ភិរក្ស និងលោកជំទាវឧកញ៉ា តាំង ធា ម្ចាស់ក្រុមហ៊ុន បូទីកា បានរៀបចំពិធីគ្រប់ខួប ២០ឆ្នាំ នៃក្រុមហ៊ុនបូទីកា ខេមប៊ូឌា ខូលអិលធីឌី នៅដឺព្រីមៀរសេនធ័រសែនសុខ រាជធានីភ្នំពេញ។

ពិធីគម្រប់ខួប២០ឆ្នាំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប រួមមាន៖ អ្នកឧកញ៉ា គួន ធីតា អ្នកឧកញ៉ា គៀន ស្រីនាង អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អ្នកឧកញ៉ា ហេង សៀ អ្នកឧកញ៉ា សំ សុខនឿន អ្នកឧកញ៉ា ទី គឹមស្រ៊ាន និងអ្នកឧកញ៉ា ឌុក ទីប៉ាណា ឧកញ៉ា តែ តាំងប៉ ឧកញ៉ា ចេង ខេង និងឧកញ៉ា ប៊ុន ណាវី ឧកញ៉ា សាយ សោភា ឧកញ៉ា កង លាប ឧកញ៉ា សូ សុខប៊ុនលីម ឧកញ៉ា ឈឹម បញ្ញា ឧកញ៉ា អាន ឌីណា ព្រមទាំងឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា ខេមបូឌាខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន បូទីកា គឺជាក្រុមហ៊ុនកូនខ្មែរ ដែលបានចាបផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤ និងបានអភិវឌ្ឍពីក្រុមហ៊ុនតូច រហូតបានក្លាយជាក្រុមហ៊ុនដ៏ធំនិងមានផលិផតសម្បូរបែប ដោយបានចាប់យកបច្ចេកវិទ្យាគុណភាពអូស្រ្តាលីក្នុងការពង្រឹងផលិតផក្នុងស្រុក។ លោកឧកញ៉ា បានបន្តទៀតថា ក្រុមហ៊ុនក៏បានឆ្លងកាត់នូវដំណាក់កាលលំបាកជាច្រើនទើបលេចចេញសមិទ្ធិផលជាច្រើនដូចសព្វថ្ងៃនេះ៕

























