ឧកញ៉ា ចិន សំណាង៖ ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក បានរក្សាអត្រាការប្រាក់៣.៥% ធ្វើឱ្យតម្លៃមាសធា្លក់១៥០លេខ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចិន សំណាង ថៅកែហាងមាសពេជ្រ CSNJ បានបញ្ជាក់ឱ្យដឹងថា យប់មិញនេះ ធនាគារកណ្ដាលរបស់សហរដ្ឋអាម៉េរិក បានរក្សាអត្រាការប្រាក់៣.៥% ដដែល ធ្វើឱ្យតម្លៃមាសធា្លក់១៥០លេខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គមរបស់ CSNJ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ ឧកញ៉ា ចិន សំណាង បានបន្ថែមថា ការរក្សាការប្រាក់៣.៥% ឱ្យនៅដដែលនេះ នឹងធ្វើឱ្យតម្លៃមាសដែលធ្លាក់ខ្លាំងក្នុងខែមិថុនានេះកន្លងផុតទៅ ហើយរឿងល្អៗជុំវិញតម្លៃមាសនឹងវិលត្រឡប់មកវិញ។

លោកឧកញ៉ា បានបន្ថែមថា រហូតមកដល់ម៉ោង ៩:២០នាទីព្រឹកនេះ តម្លៃមាសបានឡើងរហូតដល់ទៅ4,320$ នៅក្នុងមួយអោន, ចំណែកតម្លៃនៅទីក្រុងភ្នំពេញ គឺ140,000$ នៅក្នុងមួយគីឡូ និង5,251$ នៅក្នុងមួយតម្លឹង។

ជាមួយគ្នានោះ លោកឧកញ៉ា ចិន សំណាង ក៏បានបញ្ជាក់ពីមូលហេតុដែលតម្លៃមាសវិលមករកតួរលេខល្អឡើងវិញផងដែរ។ ដោយលោកបញ្ជាក់ថា  ថ្ងៃស្អែកនេះ លោក Donald J.trump និងទៅប្រទេស Swiss ដើម្បីចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាព ជាមួយ អ៊ីរ៉ង់៕