បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង​ ជាបុរីដំបូងគេនៅកម្ពុជា ដែលលក់ភាគហ៊ុនក្នុងទីផ្សារគោល នៃផ្សារភាគហ៊ុនកម្ពុជា

ជុំវិញ​ឧកញ៉ា

បុរី វិមានសំណាង របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាបុរីដំបូងគេនៅកម្ពុជា ដែលលក់ភាគហ៊ុនក្នុង ផ្សារភាគ​ហ៊ុនកម្ពុជា (ផ្សារគោល) ដោយក្រុមហ៊ុននឹងធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរី វិមានសំណាង នឹងដាក់លក់ភាគហ៊ុនចំនួន ៣៣.៥០០.០០០ (សាមសិបបីលានប្រាំរយ​ពាន់ភាគហ៊ុន) ក្នុងតម្លៃមួយភាគហ៊ុន ១.២០០រៀល ឬសរុបដល់ ១០លានដុល្លារ ឬសរុបតែ ១០% នៃតម្លៃសរុប​របស់ក្រុមហ៊ុន​ ចាប់ពីថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៦។

​ព័ត៌មានបន្ថែម សូមទាក់ទង៖

ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនបុរី វិមានសំណាង ម.ក

ឧកញ៉ាបណ្ឌិត គីម ហ៊ាង

ទូរស័ព្ទលេខ 012 96 2000 (WhatsApp, Telegram & WeChat)

Email: [email protected] Website: www.bvs.com.kh។

ក្រុមហ៊ុនបុរី វិមានសំណាង ម.ក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា ដែលចូលរួមក្នុងការអភិវឌ្ឍ និងលក់អចលនទ្រព្យលំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម។ គួររំឭកថា កាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រកាសឱ្យដឹងថា ផ្សារមូលបត្រកម្ពុជា បានសម្រេចឯកភាពជាគោលការណ៍ លើពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ បុរី វិមានសំណាង ម.ក៕