កាលដើមខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) របស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានប្រកាសដាក់លក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) ជាផ្លូវការ ដែលធ្វើឱ្យសាធារណជនជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការទិញ IPO របស់ក្រុមហ៊ុនវិស័យអចលនទ្រព្យមួយនេះ។

នៅថ្ងៃទី១៣ ខែកក្កដានេះ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានផ្តល់នូវហេតុផលចំនួន ៣យ៉ាង ជូនដល់លោក-អ្នក ក្នុងការសម្រេចចិត្តទិញ IPO របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដូចខាងក្រោម៖
១.នេះគឺជាក្រុមហ៊ុនរបស់ គីម ហ៊ាង និងក្រុមគ្រួសារ ១០០% ដែលគ្រួសាររបស់លោកបានខិតខំតាំងពីមួយរៀល មួយកាក កវែក កឆ្នាំង តាំងពីឆ្នាំ ២០០១។
២.ក្រុមហ៊ុន ១០០លានដុល្លារ លក់ IPO ១០លានដុល្លារ ទៅឱ្យមនុស្សរាប់ពាន់នាក់ ដោយក្រុមហ៊ុនទុក ៩០% ដើម្បីធានាលំនឹងអាជីវកម្ម។
៣.ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ជាម្ចាស់នៃបុរី វិមានសំណាង ហើយផែនការ ៣០ឆ្នាំ (២០២៦-២០៥៦) ក្រោយឡើងផ្សារភាគហ៊ុន គឺត្រូវសាងសង់ឱ្យបាន ១០០ ០០០ផ្ទះ វីឡា និងខុនដូ ព្រមទាំងសាលារៀន មន្ទីរពេទ្យ ផ្សារ ធនាគារ រោងចក្រ មជ្ឍមណ្ឌលលំហែកម្សាន្ត និងកន្លែងលេងកីឡាចំរុះ នៅទូទាំងប្រទេស ដូច្នេះបើអ្នកជាម្ចាស់ហ៊ុន ឬជាអ្នកវិនិយោគ នោះអ្វីដលក្រុមហ៊ុន បុរី វិមានសំណាង ម.ក បានបង្កើតឡើងសុទ្ធតែមានផលចំណេញដល់លោកអ្នក។
សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោកអ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។




