អ្នកឧកញ៉ា គិត ម៉េង បង្ហាញប្រវត្តិកំណើត រ៉ូយ៉ាល់ គ្រុប ជូនវិនិយោគិនបារាំង ដោយផ្តើមពីដើមទុន ១ពាន់ដុល្លារ រហូតក្លាយជាក្រុមហ៊ុន​ឈានមុខគេមួយនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើក​ឡើងថា ភាពជោគជ័យក្នុងការកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ពីអាជីវកម្មពាណិជ្ជកម្មតូចមួយ​ដែលមានដើមទុនត្រឹម ១ពាន់ដុល្លារ រហូតរីកចម្រើនក្លាយជាក្រុមហ៊ុនឈានមុខគេមួយនៅកម្ពុជា គឺកើតចេញ​ពីជំនឿលើសក្តានុពល​របស់ប្រទេសកម្ពុជា ការខិតខំប្រឹងប្រែងកសាងភាពជឿជាក់ និងការចាប់ដៃគូសហការ​ជាមួយ​ដៃគូអន្តរជាតិ ដែល​មានជំនឿលើកម្ពុជាដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា គិត ម៉េង ក្នុងនាមជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានចែករំលែកពីប្រវត្តិក្រុមហ៊ុនខ្លីខ្លឹមខាងលើនេះ ទៅកាន់វិនិយោគិនបារាំង នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង ដោយបង្ហាញថា ការជឿជាក់លើប្រទេសកម្ពុជា រួមជាមួយភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺជាកត្តាសំខាន់ក្នុងការបង្កើត និងជំរុញកំណើន​អាជីវកម្មប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ក៏បានចែករំលែកបទពិសោធន៍ជោគជ័យនៃការអភិវឌ្ឍក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (Royal Group) ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយបណ្តាក្រុមហ៊ុនដៃគូ ជាពិសេសក្រុមហ៊ុនបារាំង ដើម្បីជាសក្ខីភាព និងជំរុញទឹកចិត្តធុរជនបារាំងឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕