ឧកញ៉ា ហ៊ួត ជា ប្រឹងធ្វើការងារលែងខ្វល់ថ្ងៃសៅរ៍-អាទិត្យ ព្រោះមូលហេតុទាំងអស់នេះ

ជុំវិញ​ឧកញ៉ា សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ គឺជាពេលវេលាដ៏សមគួរ ដែលផ្ដល់ឱកាសដល់មនុស្សសឹងតែគ្រប់គ្នា ជាពិសេសបុគ្គលិកធ្វើការងារក្នុងស្ថាប័នមួយចំនួន អាចឈប់សម្រាកខួរក្បាល លម្ហែកាយា នៅផ្ទះជួបជុំក្រុមគ្រួសារ ញ៉ាំអាហារជុំសមាជិក ឬក៏មានដំណើរកម្សាន្តទៅទីជិត ឆ្ងាយ យ៉ាងមនោរម្យ។ ប៉ុន្តែសម្រាប់សហគ្រិន អ្នកជំនួញ និងម្ចាស់អាជីវកម្មមួយចំនួន ពួកគាត់សឹងតែភ្លេចបាត់ទៅហើយ ថាថ្ងៃចុងសប្តាហ៍ជាពេលវេលាដ៏ស័ក្តិសម ក្នុងការធ្វើរឿងខាងលើនេះ ត្បិតពួកគាត់បានបូជាចិត្ត កាយ ប្រាជ្ញា និងពេលវេលាទាំងអស់នោះ ទៅលើមុខរបរនៅក្នុងដៃសឹងតែទាំងអស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួយ៉ាង ដូចជាលោកឧកញ៉ា ហ៊ួត ជា ផ្ទាល់ ថ្ងៃសៅរ៍ អាទិត្យរបស់ខ្លួន គាត់បានចំណាយពេលវេលាទាំងអស់នេះ ចុះដោយផ្ទាល់ដល់ទីតាំងក្រុមហ៊ុន និងការដ្ឋានក្នុងគម្រោងក្រុមហ៊ុនលក់វីឡា និងផ្ទះល្វែងរបស់គាត់ សឹងគ្មានបាត់មុខថ្ងៃណាឡើយ។ ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា លក់សម្ភារៈគ្រឿងសំណង់គ្រប់ប្រភេទរូបនេះ លើកឡើងថា មានមូលហេតុចម្បង ៣យ៉ាង ដែលជំរុញឱ្យលោក មិនសូវបានចំណាយពេលវេលាថ្ងៃចុងសប្តាហ៍ធ្វើរឿងផ្សេង ក្រៅពីមកមើលការខុសត្រូវ ត្រួតពិនិត្យ និងតាមដានការងារដោយផ្ទាល់នៅក្រុមហ៊ុន និងការដ្ឋានដូច្នេះថា៖

ទី១. ជំនះឧបសគ្គជីវិត

ទី២. ចង់រស់នៅដោយមានចំណូលសកម្ម Passive income (ចំណូលចូល ដោយមិនបាច់ធ្វើការ)

ទី៣. មិនចង់ឱ្យមនុស្សដែលស្គាល់លោក ឬស្រលាញ់លោកខកចិត្ត

ក្រៅពីការចំណាយពេលវេលា ៧ថ្ងៃ ក្នុងមួយសប្តាហ៍ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ និងមុខជំនួញផ្សេងៗ ដែលកំពុងមានក្នុងដៃរបស់ខ្លួន គេក៏តែងឃើញ ឧកញ៉ា ហ៊ួត ជា តែងតែឆ្លៀតពេលវេលា ចុះដល់ការដ្ឋានដោយផ្ទាល់ ដើម្បីត្រួតពិនិត្យការងារជាង និងគុណភាពសំណង់ ក្នុងគម្រោងវីឡាទោល បុរី ហ៊ួត ជា ម៉ាកិត្យា នៅស្រុកស្អាង ខេត្តកណ្ដាល និងគម្រោងវីឡាទោល នៅម្ដុំភ្នំបាសិតផងដែរ។

នៅថ្ងៃទី១៨ ខែកក្កដា ២០២១នេះ ក្រុមហ៊ុនសាងសង់វីឡាទោល របស់លោក ឧកញ៉ា ហ៊ួត ជា និងឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានប្រកាសជ្រើសរើសបុគ្គលិកជំនាញជាច្រើនតំណែង ដើម្បីធ្វើការក្នុងគម្រោងអចលនទ្រព្យនីមួយៗ សរុប ១៨ វីឡា ទោល និង ១០ វីឡា LV នៅបាសិត និងនៅស្អាង វីឡាទោល ១០ និង ផ្ទះ ២ ជាន់ សរុប ១៣០ ផ្ទះ ក្នុងដំណាក់កាលដំបូងនេះសិន។ តួនាទីដែលត្រូវជ្រើសរើសទាំងអស់នោះ រួមមានដូចជា៖

1/ ប្រធានគ្រប់គ្រងគំរោង 02 រូប

2/ វិស្វករ បញ្ជារការងារ និងត្រួតពិនិត្យការងារ ចំនួន 04 រូប

3/ ក្រុមមេជាង តាមផ្នែកជាច្រើននាក់

បើសិនជាប្រិយមិត្តចាប់អារម្មណ៍ និងមានជំនាញផ្នែកនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទ: 097 330 3333 ៕